សេដ្ឋកិច្ច
IFC ប្តេជ្ញាបន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ
លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ IFC ក្នុងការបន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងត្រៀមខ្លួនក្នុងការសហការនានា ដើម្បីបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងឱកាសចូលជួមជាមួយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកស្រី Towfigua បានលើកឡើងពីរបាយការណ៍សិក្សារបស់ IFC ទាក់ទងនឹងអនុសាសន៍សម្រាប់លើកកម្ពស់កិច្ចការពារអតិថិជន និងបញ្ជាក់ពីការបន្តចូលរួមគាំទ្រសកម្មភាពអាទិភាពនានា ដែលត្រូវបានអនុម័តក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលពីធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
បន្ថែមលើនេះ គណៈប្រតិភូ IFC ក៏បានបង្ហាញពីការតាំងចិត្តក្នុងការបន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងការត្រៀមខ្លួនក្នុងការសហការនានា ដើម្បីបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប លោកស្រី ជា សិរី ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយ IFC នាពេលកន្លងមក និងបានស្វាគមន៍ចំពោះការបន្តការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ទន្ទឹមនេះ លោកស្រី ក៏បានមានប្រសាសន៍ពីការអនុវត្តយុទ្ធនាការជាច្រើននាពេលកន្លងមក សំដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដែលមានដូចជា ការផ្សព្វផ្សាយវីឌីអូអប់រំអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការរៀបចំសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន យុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ការដាក់បញ្ចូលមេរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាជាតិ និងការដាក់ឱ្យអនុវត្តស្តង់ដាកិច្ចសន្យាឥណទានជាដើម។

ជាចុងក្រោយលោកស្រីទេសាភិបាល ក៏បានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងកម្ចីក្រៅផ្លូវការ និងបញ្ហាផ្សេងទៀត ដែលទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការពារអតិថិជន និងលើកកម្ពស់ការផ្តល់ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយការទទួលខុសត្រូវ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


