សេដ្ឋកិច្ច
ថៃ ជំរុញការប្រើប្រាស់ប្រាក់យ័នរបស់ ចិន ដើម្បីទប់ស្កាត់ការប្រែប្រួលតម្លៃប្រាក់បាត
បើយោងតាមមន្ត្រីធនាគារជាតិថៃបានបញ្ជាក់ថា ប្រទេសថៃគ្រោងនឹងលើកកម្ពស់ការប្រើប្រាស់ប្រាក់យ័នចិន និងរូបិយប័ណ្ណអាស៊ីផ្សេងទៀតក្នុងពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទប់ស្កាត់ការប្រែប្រួលតម្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក ។

ជំនួយការទេសាភិបាលលោកស្រី Alisara Mahasandana បាននិយាយថា ធនាគារកណ្តាលជាតិថៃ រំពឹងនឹងប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់កាន់តែច្រើន ដើម្បីជួយកាត់បន្ថយហានិភ័យនៃការប្តូរប្រាក់ ខណៈដែលពួកគេតែងតែប្រែប្រួលតម្លៃ បើប្រៀបធៀបនឹងប្រាក់បាត ។
ថៃដែលពឹងផ្អែកលើពាណិជ្ជកម្ម និងទេសចរណ៍ គឺស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលកំពុងចាត់វិធានការកាត់បន្ថយហានិភ័យនៃប្រាក់ដុល្លារ ដែលកំពុងធ្វើឲ្យរូបិយប័ណ្ណក្នុងស្រុកចុះខ្សោយ ។ ទន្ទឹមនេះ ធនាគារជាតិថៃក៏កំពុងធ្វើការជាមួយប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដើម្បីផ្សព្វផ្សាយរូបិយប័ណ្ណក្នុងស្រុកនៅក្នុងប្រទេសរបស់ពួកគេផងដែរ ។

ផែនការរបស់ថៃ កើតឡើងមានឡើង ចំពេលមានប្រតិកម្មកាន់តែខ្លាំងឡើងប្រឆាំងនឹងអនុត្តរភាពនៃប្រាក់ដុល្លារអាមេរិកនៅទូទាំងពិភពលោក ស្របពេលដែលប្រាក់បាតបានឡើងថ្លៃដល់ទៅ ៣ ភាគរយក្នុងខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេល ៣ ខែជាប់គ្នា ហើយការប្រែប្រួលនៃប្រាក់ដុល្លារ និងប្រាក់បាត ក៏បានកើនឡើងផងដែរ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ។

ស្របពេលជាមួយគ្នានេះ ធនាគារជាតិថៃបានផ្តើមការកែប្រែច្បាប់នៃការប្តូរប្រាក់បរទេសនៅឆ្នាំ ២០២០ ប៉ុន្តែឱនភាពគណនីចរន្តដ៏កម្រ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ភាគច្រើនដោយសារតែការបាត់ចំណូលពីវិស័យទេសចរណ៍រាប់ពាន់លានដុល្លារ បានធ្វើឲ្យប្រាក់បាតធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ១៦ ឆ្នាំកាលពីឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ពេលនេះ តម្លៃប្រាក់បាត បានត្រលប់មកវិញប្រហែល ១០ ភាគរយហើយ ។
ដោយឡែក ពាណិជ្ជកម្មជាប្រាក់យ័នជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន បានកើនឡើងត្រឹមតែ ១.២ ភាគរយប៉ុណ្ណោះពីប្រហែល ០.៣ ភាគរយនៃពាណិជ្ជកម្មសរុបក្នុងឆ្នាំ ២០១៥ ។ ប៉ុន្តែបច្ចុប្បន្ន ការប្រើប្រាស់ប្រាក់យ័នកាន់តែច្រើន គឺអាចធ្វើទៅបាន ដោយសារចិនបានបន្ធូរបន្ថយច្បាប់ ហើយក្រុមហ៊ុនកាន់តែបើកចំហរក្នុងការស្វែងរកជម្រើសផ្សេងៗដើម្បីកាត់បន្ថយហានិភ័យរូបិយប័ណ្ណ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


