Connect with us

សេដ្ឋកិច្ច

រុស្ស៊ី ផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវដល់ ចិន​ កើនឡើង ៦២.៧ ភាគរយ

បានផុស

នៅ

តាមរយៈទិន្នន័យគយចិនបានឲ្យដឹងថា​ រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៤.៤៦ លានតោនដែលមានតម្លៃជិត ៣ ពាន់លានដុល្លារទៅឲ្យចិន ក្នុងអំឡុងខែមករាដល់ខែកក្កដា ឆ្នាំ២០២៣ ដោយកើនឡើង ៦២.៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ចំណែកទិន្នន័យឆ្នាំ ២០២២ ប្រទេសចិនបានទិញឧស្ម័នធម្មជាតិរាវពីប្រទេសរុស្ស៊ីចំនួន ២.៧៤ លានតោន ខណៈដែលពេញមួយឆ្នាំនោះ ទីក្រុងប៉េកាំងបាននាំចូលឧស្ម័នធម្មជាតិរាវចំនួន ៦.៤៨៥ លានតោនពីប្រទេសរុស្ស៊ីក្នុងតម្លៃ ៦.៧៣២ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ អូស្ត្រាលីនៅតែជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវលេខមួយរបស់ចិនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ក្នុងបរិមាណ ១៣.៥ លានតោន ដែលមានតម្លៃ ៨.៣ ពាន់លានដុល្លារ ហើយតាមពីក្រោយដោយប្រទេសកាតាមាន ៩.៥១ លានតោនមានតម្លៃ ៦.១ ពាន់លានដុល្លារ ។

យោងតាមទិន្នន័យពន្ធគយបានឲ្យដឹងថា ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ធំជាងគេទី៣ ចំណែកសហរដ្ឋអាមេរិកបាននាំចេញទៅចិនត្រឹមតែ ១,២៧០ តោនក្នុងតម្លៃ ៨៦៧.៣ លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ ៕

ប្រែសម្រួល៖​ នាង រតនៈ

ប្រភព៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម