Connect with us

ព័ត៌មានជាតិ

កុំ​ឲ្យ​​​​កើត​ឡើង​ដដែល​ដូច​ឆ្នាំ​មុនខេត្តកែប​បង្កើត​ក្រុម​ល្បាត ​រឿង​យក​ថ្លៃ​កន្ទេល​ពី​ភ្ញៀវ​ទេសចរ

បានផុស

នៅ

ក្រោយពីមានការរិះគន់ពីសំណាក់ភ្ញៀវទេសចរមួយចំនួនទាក់ទងនឹងការយកលុយថ្លៃកន្ទេលពីសំណាក់ជនឆ្លៀតឱកាសនៅតាមឆ្នេរកែបនាពេលកន្លងមក អាជ្ញាធរខេត្តបានអះអាងប្រាប់កម្ពុជាថ្មីថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចយកកន្ទេលមកក្រាលលេងកម្សាន្តនៅតាមឆ្នេរកែប ដោយមិនមានការបង់ប្រាក់នោះទេ ក្នុងករណីដែលពួកគេមានកន្ទេលផ្ទាល់ខ្លួន។

អាជ្ញាធរបានដាក់ក្រុមការងារល្បាតនៅតាមឆ្នេរកែប ដើម្បីពិនិត្យមើលក្រែង​មានជនខិលខូចយកលុយថ្លៃក្រាលកន្ទេលពីភ្ញៀវទេសចរ នៅពេលពួកគេមានកន្ទេលផ្ទាល់ខ្លួន។ បញ្ហានេះបានកើតឡើងជាញឹកញាប់ ជាពិសេស​ខណៈមានពិធីបុណ្យធំៗដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ឫបុណ្យអុំទូកជាដើម។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបមានប្រសាសន៍ថា៖ «អាជ្ញាធរខេត្តមានវិធានការតឹងរឹងជាងមុនក្នុងការគ្រប់គ្រងការយកថ្លៃក្រាលកន្ទេលពីភ្ញៀវទេសចរនៅតាមឆ្នេរកែប ជាមួយនឹងការដាក់ក្រុមការងារល្បាតដើម្បីត្រួតពិនិត្យមើលបញ្ហានេះ។ ប្រសិនបើអាជ្ញាធររកឃើញមានជនខិលខូច យកលុយថ្លៃក្រាលកន្ទេលពីភ្ញៀវ ពួកគេអាចរាយការទៅកាន់ក្រុមការងារល្បាតដែលមានវត្តមាននៅទីនោះ»។

លោកបានបន្តថា បច្ចុប្បន្នខេត្ត​អាចគ្រប់គ្រងបញ្ហានេះបានទាំងស្រុង។ អាជ្ញាធរ​ប្ដេជ្ញាចិត្តថានឹងមិនឱ្យមានបញ្ហាយកថ្លៃកន្ទេលនេះកើតមានទៀតទេ។ ប៉ុន្តែអាជីវករ​លក់ដូរ និងភ្ញៀវអាចព្រមព្រៀង បើ​មានការ​ជួល​​ក្នុង​តម្លៃ​ណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កែបគឺជាខេត្តឆ្នេរសមុទ្រមួយនៅប្រទេសកម្ពុជា ដែលមានសក្តានុពលផ្នែកទេសចរណ៍ បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកំពត។ ខេត្តនេះមានឆ្នេរសមុទ្រសរុបប្រវែង ២៦.៥០គ.ម មានកោះចំនួន១២ និងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តចំនួន៣៥កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ច្រើនកុះករជារៀងរាល់ឆ្នាំ។

កាលពីឆ្នាំ២០២០កន្លងទៅនេះ ចំនួនភ្ញៀវទេសចរនៅខេត្តកែបបានធ្លាក់ចុះ២០ភាគរយ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា និងនៅទូទាំងពិភពលោក។

យោងតាមលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ចំនួនភ្ញៀវទេសចរនៅខេត្តកែបបានធ្លាក់ចុះ ២០,១១ ភាគរយពីចំនួន១,៧៤៧,៦២២នាក់នៅឆ្នាំ២០១៩ មកនៅត្រឹមចំនួន១,៣៩៦,១២៥នាក់នៅឆ្នាំ២០២០។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣៩ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម