សេដ្ឋកិច្ច
ពន្ធសកលលើមហាសេដ្ឋីអាចប្រមូលបានជាង ២៥០ ពាន់លានដុល្លារ ខណៈអ្នកមានខ្លះគេចមិនបង់
យោងតាមរបាយការណ៍ថ្មីមួយដោយក្រុមអ្នកអង្កេតពន្ធរបស់សហភាពអឺរ៉ុប កំពុងស្នើសុំប្រភពចំណូលថ្មីសម្រាប់ប្រទេសនានា ជាពិសេសគឺការដាក់ពន្ធលើអ្នកមានៗ ក៏ដូចជាមហាសេដ្ឋីជាដើម ។

យោងតាមក្រុមអង្កេតពន្ធរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា រដ្ឋាភិបាលជុំវិញពិភពលោកគួរតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលមួយដើម្បីការពារការគេចពន្ធ និងបង្កើតពន្ធអប្បបរមាជាសកលលើមហាសេដ្ឋី ដែលអាចរៃអង្គាសប្រាក់បានចំនួន ២៥០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ។
ក្នុងរបាយការណ៍គេចពន្ធសកលសម្រាប់ឆ្នាំ ២០២៤ របស់អង្គការឃ្លាំមើលពន្ធសហភាពអឺរ៉ុបបានឲ្យដឹងថា ពន្ធថ្មីនឹងមានចំនួន ២ ភាគរយនៃចំនួនជិត ១៣ ពាន់ពាន់លានដុល្លារដែលគ្រប់គ្រងដោយមហាសេដ្ឋីពិភពលោកប្រហែល ២,៧០០ នាក់ ប៉ុន្តែនឹងនាំមកនូវប្រាក់ចំណូលពន្ធច្រើនជាងបច្ចុប្បន្នដែលបានមកពីអ្នកមានបំផុតនៅលើពិភពលោក ។

តាមរយៈការស្រាវជ្រាវបានឲ្យដឹងទៀតថា ពន្ធលើមហាសេដ្ឋីតែងតែទាបជាងអ្នកជាប់ពន្ធទូទៅ ដោយសារតែមហាសេដ្ឋីទាំងនោះ យកទ្រព្យសម្បត្តិរបស់ពួកគេ ទៅដាក់ក្នុងក្រុមហ៊ុនផ្សេងៗដើម្បីការពារលើពន្ធប្រាក់ចំណូល ខណៈពន្ធផ្ទាល់ខ្លួនលើមហាសេដ្ឋីត្រូវបានគេប៉ាន់ស្មានថា មានជិត ០.៥ ភាគរយនៅសហរដ្ឋអាមេរិក និងទាបបំផុត ០ ភាគរយនៅប្រទេសបារាំង ។
កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនពន្ធលើមហាសេដ្ឋីមានការកើនឡើង ដោយក្នុងនោះលោកប្រធានាធិបតីអាមេរិក Joe Biden បានដាក់ពន្ធអប្បបរមា ២៥ ភាគរយលើអ្នកមានបំផុត ០.០១ ភាគរយនៅក្នុងសំណើថវិកាឆ្នាំ ២០២៤ ។ ទោះជាយ៉ាងណាក៏ដោយ ផែនការនេះមិនត្រូវបានគេរំពឹងថានឹងឆ្លងផុតសភានោះទេ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឆ្នាំ ២០២១ រវាងប្រទេសចំនួន ១៤០ បានកំណត់កម្រិត ១៥ ភាគរយជាសកលលើការយកពន្ធសាជីវកម្ម ក្នុងគោលបំណងកំណត់សមត្ថភាពរបស់ក្រុមហ៊ុនពហុជាតិក្នុងការកាត់បន្ថយពន្ធរបស់ពួកគេដោយបង្វែរប្រាក់ចំណេញទៅកាន់ប្រទេសដែលមានពន្ធទាប ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VOA
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


