ព័ត៌មានជាតិ
សាខាមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅភូមានៅតែដំណើរការ ទោះស្ថិតក្រោមការគ្រប់គ្រងដោយយោធា
បើទោះបីជាប្រទេសភូមាកំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមយោធា ប៉ុន្តែអាជីវកម្មរបស់ក្រុមហ៊ុនវិនិយោគបរទេសជាច្រើននៅតែបើកដំណើរការធម្មតា ខណៈក៏មានដែរ ក្រុមហ៊ុនបរទេសមួយចំនួនក៏បានដកខ្លួនចេញពីការវិនិយោគក្នុងប្រទេសដែលកំពុងជួបភាពចលាចលនេះដែរ។
ទោះយ៉ាងណា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់សាខាធនាគារអេស៊ីលីដានៅកម្ពុជា មិនមានជួបបញ្ហាអ្វីនោះទេ ដោយកំពុងបើកដំណើរការធម្មតា។
លោកបណ្ឌិត អិុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែកុម្ភៈនេះថា សាខាអេស៊ីលីដានៅភូមាមានអជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១៥ ការិយាល័យ ដែលកំពុងបើកដំណើរការធម្មតា មិនមានបញ្ហាអ្វីនោះទេ។
លោកបន្តថា “ យើងអត់ដកអីទេ យើងបន្តអាជីវកម្មធម្មតា ព្រោះយើងផ្តល់តែឥណទានទេ គ្មានសេវាអ្វីផ្សេងក្រៅពីឥណទាន ហើយស្ថានភាពនៅទីនោះក៏ធម្មតាដែរ”។
នៅអំឡុងពេលរដ្ឋប្រហារកាលពីថ្ងៃទី១ដើមខែកុម្ភៈ ដែលជាថ្ងៃដំបូង សមាគមធនាគារភូមា បានឲ្យធនាគារឯកជនទាំងអស់ផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈដែលអ៊ីនធើណេតត្រូវកាត់ផ្តាច់ និងជួបបញ្ហារអាក់រអួល ប៉ុន្តែបញ្ហានេះត្រូវបានតភ្ជាប់ឡើងវិញនៅប៉ុន្មានថ្ងៃបន្ទាប់ពីផ្ទុះការតវ៉ាខ្លាំងក្លាពីប្រជាពលរដ្ឋ។
អាជីវកម្មនិងវិនិយោគធំៗជាច្រើន ព្រួយបារម្ភពីសុវត្ថិភាពក្នុងពេលដែលប្រទេសអាស៊ានមួយនេះគ្រប់គ្រង់ដោយយោធា ដោយក្រុមហ៊ុនមួយចំនួន បានដកខ្លួនចេញ ខណៈក្រុមហ៊ុនជាច្រើនទៀតកំពុងពិចារណាថា តើគួរបន្ត ឬដកចេញ។
រដ្ឋប្រហារនៅភូមា បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១ ដើមខែកុម្ភៈនេះ ដឹកនាំដោយលោក មីន អ៊ុងឡាំង មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអូសទម្លាក់រដ្ឋាភិបាលស៊ីវិល នឹងចាប់ឃុំខ្លួនលោក ស្រី អ៊ុង សាន ស៊ូជី អតីតទីប្រឹក្សារដ្ឋ ដោយចោទប្រកាន់លោកស្រី អ៊ុងសានស៊ូជី ពីបទរំលោភច្បាប់ពាណិជ្ជកម្ម។
ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនេះដែរ សហគមន៍អន្តរជាតិបានធ្វើការថ្កោលទោស និងដាក់ទណ្ឌកម្មប្រទេសនេះ ខណៈដែលប្រជាជនរាប់ម៉ឺននាក់នៅទូរទាំងប្រទេសបានងើបឡើងតវ៉ាប្រឆាំងនឹងរបបសឹក៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ