សេដ្ឋកិច្ច
ពីកម្មករសំណង់ក្លាយទៅជាអ្នកចិញ្ចឹម និងខ្វៃកណ្ដុរលក់ដ៏ល្បីប្រចាំស្រុកបវេល ខេត្តបាត់ដំបង
ជាអតីតពលករធ្វើការសំណង់នៅប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ លោក មុយ ចំរើនបានប្រែក្លាយជីវិតរបស់ខ្លួន ទៅជាអ្នកចិញ្ចឹមសត្វកណ្ដុរ និងចេះខ្វៃកណ្ដុរលក់ដ៏ប៉ិនប្រសប់ម្នាក់និង អាចឱ្យខ្លួនរកប្រាក់ចំណូលបានចន្លោះពី ៥០០ដុល្លារ ទៅ ១២០០ដុល្លារ ក្នុងមួយខែៗ សម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងប្រសើរ។

លោក ចំរើន ដែលបច្ចុប្បន្ន រស់នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ដំបូងឡើយ លោកត្រឹមជាកម្មករសំណង់ ដែលត្រូវចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ តែប៉ុណ្ណោះ។ លោក បន្តថា ខណៈដែលពេលជំងឺកូវីដ-១៩ ចាប់ផ្ដើមផ្ទុកឡើងក្នុងឆ្នាំ ២០១៩ លោកក៏នឹកឃើញចង់រៀនជំនាញចិញ្ចឹមកណ្ដុរលក់ ស្របពេលដែលកំពុងធ្វើការនៅប្រទេសថៃ ផងដែរនោះ។ ក្រោយមក ឆ្នាំ២០២១ លោកបានសម្រេចចិត្តយកជំនាញចិញ្ចឹមកណ្ដុរនេះ មកបង្កើតជាកសិដ្ឋានតូចមួយ ដែលមានទីតាំងស្ថិតនៅ ស្រុកកំណើត ក្នុងស្រុកបវេល ខេត្តបាត់ដំបង ដូចសព្វថ្ងៃនេះ។

លោក បានបន្ថែមទៀតថា៖« សម្រាប់ពេលបច្ចុប្បន្ន ការចិញ្ចឹមកណ្ដុរ និងរបរខ្វៃកណ្ដុរលក់របស់គាត់ បានបើកដំណើរការបានយ៉ាងល្អប្រសើរ និងមានជីវភាពសមរម្យ ជាងពេលដែលលោកធ្វើជាកម្មករសំណង់ នៅប្រទេសថៃកាលពីប៉ុន្មានឆ្នាំកន្លងទៅ»។
លោកថ្លែងបញ្ចាក់ថា ទាក់ទងនឹងការចិញ្ចឹមកណ្ដុរនេះ ត្រូវប្រើពេលវេលា ចាប់១ខែ ទៅ ៣ខែ ទើបអាចចាប់ប្រមូលលក់ជូនអតិថជន សម្រាប់លក់បន្តទៅកាន់ទីផ្សារបាន ជាក់ស្ដែង លោក មុយ ចំរើន អាចស្វែងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់លោក បានចន្លោះពី ៥០០ដុល្លារ ទៅ ១២០០ដុល្លារ ក្នុងមួយខែ បានយ៉ាងងាយស្រួលតាមរយៈមុខរបរតូចមួយនេះ។

បើតាមលោក ចំរើន បានប្រាប់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ការចិញ្ចឹមសត្វកណ្ដុររបស់លោក មិនទាន់លក់ចេញទៅកាន់ទីផ្សារបានច្រើននោះទេ ពោលគឺ ចិញ្ចឹមសម្រាប់តែ យកទៅខ្វៃលក់ខ្លួនឯងនៅមុខផ្ទះរបស់លោកផ្ទាល់។ ក្រៅពីនេះ ពេលខ្លះក៏មានអតិថិជន មកជួយទិញដល់ផ្ទះ ដើម្បីយកទៅលក់បន្តបន្ដិចបន្ដួច ក្នុងទំហំមួយ ដែលអាចចាត់ថា ការចិញ្ចឹមកកណ្ដុរលក់ លក្ខណៈគ្រួសារ ឬ ខ្នាតតូច តែប៉ុណ្ណោះ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


