Connect with us

សេដ្ឋកិច្ច

តម្លៃដំឡូងមី បន្តធ្លាក់ចុះ ខណៈអាកាសធាតុកើនឡើងកម្ដៅខ្លាំង

បានផុស

នៅ

តម្លៃទីផ្សារដំឡូងមី នៅតែបន្ដធ្លាក់ចុះជាបណ្ដើរៗ ខណៈអាកាសធាតុកើនឡើងកម្ដៅខ្លាំងជាងឆ្នាំមុនៗ ដែលវានាំឱ្យ ការដាំដំឡូងមី របស់កសិករ ត្រូវរលួយដើមងាប់អស់ជាច្រើន ដោយតែខ្វះទឹកសម្រាប់ស្រោចស្រព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អិល ឈិញ ប្រធានសមាគម កសិករដំឡូងមីខ្មែរ ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា សម្រាប់ឆ្នាំនេះ ដំឡូងមី មិនទទួលបានទិន្នផលល្អដូចឆ្នាំមុនៗនោះទេ ចំណែកតម្លៃវិញក៏ធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលបណ្ដាមកពីអាកាសធាតុកើនឡើងកម្ដៅខ្លាំង នាំឱ្យដំណាំដំឡូងមី របស់កសិករត្រូវងាប់ដើម និងរលួយអស់ជាច្រើន ស្របពេលដែលការចំណាយដើមផលិត ក៏ត្រូវចំណាយខ្ពស់ ក្នុងនោះមានដូចជា៖ ថ្លៃដើមពូជ ប្រេងនិងជីជាដើម។ លោក បន្តទៀតថា ទាក់ទងនឹងតម្លៃដំឡូងមី នាពេលបច្ចុប្បន្ននេះ ក្នុងតំបន់ ខាងក្បែរប្រទេសថៃ តម្លៃស្ងួត ៦៨០រៀល ដល់ ៧០០រៀល ក្នុងគីឡូក្រាម ចំពោះដំឡូងមីស្ងួតដាច់ និងតម្លៃដំឡូងមីស្រស់វិញ លក់ចេញបានត្រឹមតែ ២២០រៀល។

លោក អិល ឈិញ បន្ថែមទៀតថា សម្រាប់នៅតាមខេត្តមួយចំនួន នៅខាងក្បែរ ប្រទេសវៀតណាមវិញ តម្លៃដំឡូងមីស្រស់ លក់ចេញបានក្នុង១គីឡូក្រាម ៣៧០រៀល ហើយកាត់ភាគរយចន្លោះ ពី ១៨% ដល់ ៣០% ទៅលើការនាំចេញ  ដែលទីផ្សារធំ មានតែប្រទេសថៃ និង វៀតណាម តែប៉ុណ្ណោះ។

យ៉ាងណាមិញ យិន ចំណាន កសិករដាំដំឡូងមី ស្ថិតស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី តាមរយៈប្រព័ន្ធទូរសព្ទថា ឆ្នាំនេះ លោក និងកសិករផ្សេងទៀត មិនទាន់ហ៊ានដាំដំឡូងមី នៅឡើយទេ នេះក៏ដោយសារតែ អាកាសធាតុកើនឡើងកម្ដៅខ្លាំង និងមិនទាន់មានភ្លៀងធ្លាក់គ្រប់គ្រាន់ សម្រាប់ការដាំដំណាំដំឡូងមី ក្នុងឆ្នាំនេះ។ លោក បន្តថា ដំណាំដំឡូងមី ជាដំណាំមួយប្រភេទ ដែលត្រូវការទឹកគួរសម ដើម្បីដាំវាឱ្យបានផលល្អ ប៉ុន្ដែដោយសារតែអាកាសធាតុប្រែប្រួល និងកើនឡើងកម្ដៅខ្លាំងថែមទៀមនោះ ទើបលោកគិតថារងចាំមើលពេលមានភ្លៀងធ្លាក់បន្ដិចសិន ទើបសម្រេចចិត្តដាំថាឡើងវិញ។

ចំណែក កសិករ ស្ថិតនៅខេត្តបាត់ដំបង លោក ឡោ វ៉ាន់ដា ក៏បាន ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាដែរថា ស្របពេលដែលតម្លៃដំឡូងមី មានការធ្លាក់ថ្លៃខ្លាំង និងដោយសារការប្រែប្រួល​នៃអាកាសធាតុ ផងនោះ លោកក៏មិនទាន់សម្រេចចិត្តដាំដំឡូងមី ឡើងវិញដែរ។ ម្យ៉ាងដោយសារតែ លោកទើបតែប្រមូលផលដំឡូងមី លក់ចេញមិនសូវបានថ្លៃ បានត្រឹមតែរួចថ្លៃដើម ម្ល៉ោះហើយលោកគិតថា មិនទាន់ចង់ដាំដំណាំដំឡូងមី នេះបន្តទៅទៀត ដោយរងចាំមើលអាកាសធាតុចុះត្រជាក់វិញ និងតម្លៃដំឡូងមី បានតម្លៃដូចឆ្នាំមុនៗ សិន ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី

សន្តិសុខសង្គម២១ នាទីutes មុន

អាជ្ញាធរខេត្តកោះកុងប្រាប់ឲ្យអ្នកគ្រប់គ្រង​សហគមន៍អេកូទេសចរណ៍ត្រៀមស្វាគមន៍ភ្ញៀវ ខណៈឆ្នាំនេះ ខេត្តនឹងធ្វើម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ

KPT+២៣ នាទីutes មុន

Bill Gates ថា អាជីពតែមួយគត់ ដែល AI មិនអាចជំនួស ទោះជា១០០ឆ្នាំទៀតក៏ដោយ

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Picasso នឹងឡើងផ្សារហ៊ុននាពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៨ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម