សេដ្ឋកិច្ច
ស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ចសកល និងតំបន់នឹងបន្តគាំទ្រការនាំចេញរបស់កម្ពុជា
ភ្នំពេញ៖ នាយកប្រតិបត្តិនៃនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AMRO) លោកលី គួឈីង បានលើកឡើងថា ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នៅបន្តរក្សាបានចលនការកំណើនល្អ ដោយការរំពឹងទុកភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ដែលនឹងបន្តគាំទ្រដល់វិស័យបម្រើដល់ការចេញ ជាពិសេស វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទេចរណ៍នឹងនៅតែបន្តនិន្នាការកើនឡើង។

ការថ្លែងរបស់លោកលី គួឈីង (Li Kouqing) ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អំឡុងពេលលោកបានដឹកនាំសហការីនៃក្រុមបេសកកម្មនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបីមកកាន់កម្ពុជា។
លី គួឈី បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ច ត្រូវប៉ាន់ស្មានថាមានអត្រាក្នុងរង្វង់៥% ដែលកំណើនល្អប្រសើរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម និងហានិភ័យជាច្រើនក៏ដោយ។
លោកថា សម្រាប់ឆ្នាំ២០២៤ សេដកិច្ចកម្ពុជា នៅបន្តរក្សាបានចលនការកំណើនល្អ ដោយការរំពឹងទុកភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ដែលនឹងបន្តគាំទ្រដល់វិស័យបម្រើដល់ការចេញ ជាពិសេស វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទេចរណ៍នឹងនៅតែបន្តនិន្នាការកើនឡើង។
លោក លី គួឈី ក៏បានបញ្ជាក់ថា ៖«កំណើនសេដ្ឋកិច្ចល្អនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ បានចូលរួមចំណែកយ៉ាងសំខាន់ពីការកែលម្អស្ថានភាពហិរញ្ញវត្ថុសាធារណៈឱ្យមានចីរភាព មានភាពរឹងមាំ និងបង្កើនលម្ហ សម្រាប់ការធ្វើអន្តរាគមន៍ចាំបាច់នានា ខណៈស្ថានភាពវិស័យខាងក្រៅ ក៏មានភាពប្រសើរឡើងវិញ។ និន្នាការនេះនឹងបន្តធ្វើឱ្យកម្ពុជាអាចសម្រេចបានកណើនកាន់តែប្រសើរសម្រាប់ឆ្នាំ២០២៤ និងរយៈពេលមធ្យមទៅមុខ។

លោកអូន ព័ន្ធមុនីរ័ត្ន បានយល់ស្របទៅលើការវាយតម្លៃនៃស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសសេដ្ឋកិច្ចរបស់កម្ពុជាដែលបានលើកឡើងដោយលោកលី។ លោកថា ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសកល តំបន់ និងនៅកម្ពុជា ជាពិសេស ក្នុងស្ថានភាពដែមិនទាន់វិលត្រឡប់ទៅរកប្រក្រតីភាពទាំងស្រុង រួមជាមួយនឹងហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែខ្ពស់។
លោកបានគូសបញ្ជាក់ថា៖«សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាកំណើនល្អ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដោយសារការបន្តអនុវត្តប្រកបដោយឆន្ទះនយោបាយខ្ពស់នូវក្របខណ្ឌគោលនយោបាយនានាដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលចូលរួមយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា»។
ទោះជាយ៉ាងនេះក្តី លោកលី គួឈីង បានកត់សម្គាល់ទៅលើភាពមិនប្រាកដប្រជា និងហានិភ័យចម្បងៗមួយចំនួនទាំងក្នុងនិងក្រៅប្រទេស ទ្រនាប់ថវិកាឡើងវិញដើម្បីភាពធន់នៃហិរញ្ញវត្ថុសាធារណៈ ការធានាឱ្យបាននូវស្ថិរភាពវិស័យហិរញ្ញវត្ថុ ការពង្រឹងការកែទម្រង់ជារចនាសម័្ពន្ធ ដើម្បីបង្កើនពិពិធកម្ម និងពង្រឹងភាពប្រកួតប្រជែង ខណៈកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)។
នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង ១៦ ពាន់លានដុល្លារ កើនជាង ១២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។ ក្នុងនោះទំនិញកម្ពុជានាំចេញបានថវិកាជាង ៨ ពាន់លានដុល្លារកើនឡើង ១៥,២ ភាគរយ ចំណែកទំនិញនាំចូលពីក្រៅប្រទេស ៨,៦៦ ពាន់ដុល្លារកើនឡើង ៩,៣ ភាគរយ។
កាលពីចុងខែមេសា ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៤នឹងមានកំណើនក្នុងអត្រា ៦ភាគរយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C