សេដ្ឋកិច្ច
សមាគមធុរកិច្ចឯកជនពីរចាប់ដៃគ្នាទាក់ទាញការវិនិយោគ និងបណ្តុះបណ្តាលពលកម្មជំនាញ
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងទីភ្នាក់ងារពាណិជ្ជកម្មកូរ៉េ (KOTRA) នឹងសហការគ្នាដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ បង្កើតកំលាំងពលកម្មជំនាញ និងទាក់ទាញការវិនិយោគមកកាន់កម្ពុជា។

កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤លោក Robert Hwang អនុប្រធានTAFTACបានជួបជាមួយលោក Hacheong Yun អគ្គនាយក KOTRA ដែលទើបតែងតាំងថ្មីប្រចាំការិយាល័យរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងជំនួយពាណិជ្ជកម្មច្រើនជាងមុន និងការវិនិយោគរវាងប្រទេសទាំងពីរ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ TAFTAC ឧស្សាហកម្មរបស់កម្ពុជាមានភាពរឹងមាំ និងកសាងធនធានមនុស្ស និងកម្លាំងការងារជំនាញរឹងមាំជាងមុន ហើយនឹងស្វាគមន៍វិនិយោគិនកូរ៉េទាំងអស់ដែលមកបណ្តាក់ទុនទាំងផ្នែកផលិតកម្ម និងការវិនិយោគលើផ្នែកផលិតវត្ថុធាតុដើម ។ ជារៀងរាល់ឆ្នាំអ្នកស្វែងរកការងារថ្មី និងយុវជនវ័យក្មេងចំនួន៣០ម៉ឺននាក់បានចូលក្នុងទីផ្សារការងារ។

TAFTAC បានគូសបញ្ជាក់ថា៖« បញ្ហាចីរភាពគឺជានិន្នាការថ្មីមួយដែលកំពុងលេចឡើង ដែលឧស្សាហកម្មនេះកំពុងសម្លឹងមើល ដើម្បីកសាងបរិស្ថានប្រកបដោយចីរភាព និងកន្លែងផលិតកម្មបៃតងជាងមុន(គិតអំពីបរិស្ថានខ្លាំងជាងមុន)»។
KOTRA ជាផ្នែកពាណិជ្ជកម្មរបស់ស្ថានទូតកូរ៉េ ដែលជួយសមាជិកកូរ៉េ វិនិយោគិននៅក្រៅប្រទេសជាង១០០ប្រទេស។ វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) បានធ្វើបទបង្ហាញអំពីវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ ហើយរីករាយក្នុងការសហការជាមួយដៃគូកូរ៉េក្នុងការអភិវឌ្ឍន៍ម៉ូដ ជំនាញ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សពាក់ព័ន្ធ។ «KOTRA នឹងធ្វើការជាមួយវិនិយោគិន ស្ថាប័ននានា ដើម្បីស្វែងរកឱកាសសម្រាប់ការបណ្តុះបណ្តាល ជំនួយបច្ចេកទេស ការដោះដូរកម្មវិធីសិក្សាក្នុងវិស័យដែលទាក់ទងនឹងការអភិវឌ្ឍន៍ធនធានមនុស្ស»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននេះ។

សមាគមដដែលបានរំលេចបន្ថែមថា ក្រុមហ៊ុនប្រហែល ១៥០០ ស្ថិតនៅក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលមានកម្មករនិយោជិត ប្រហែល៩០ម៉ឺននាក់ ជាមួយនឹងប្រាក់បៀវត្សរ៍ជាមធ្យម ២៦០ ដុល្លារ/ខែ ។ បច្ចុប្បន្នវត្ថុធាតុដើមភាគច្រើនបំផុតត្រូវបាននាំចូល ហើយកម្ពុជាត្រូវការផលិតកម្មផលិតវត្ថុធាតុដើមច្រើនជាងមុនដើម្បីវិនិយោគក្នុងការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ច្រើនជាងមុន។
ចំពោះការនាំចេញមានចំនួន ១១២៩០ លានដុល្លារ ទៅសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ជប៉ុន ចក្រភពអង់គ្លេស កាណាដា និងទីផ្សារផ្សេងៗទៀត៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


