សេដ្ឋកិច្ច
កម្ពុជា-ប៉ាគីស្ថានឯកភាពគ្នាបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ
ភ្នំពេញ៖ប្រទេសកម្ពុជា-ប៉ាគីស្ថានបានយល់ព្រមបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះដើម្បីជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលខាងមុខ។
ការសម្រេចបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះនេះនឹងត្រូវបានរៀបចំឡើង បន្ទាប់ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីបាស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចនាព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។

លោកជំទាវចម និម្មលបានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានោះថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោកជំទាវបានថ្លែងថា៖« គណៈកម្មាធិការពាណិជ្ជកម្មចម្រុះដែលបង្កើតឡើងដោយអនុស្សរណៈនេះ នឹងក្លាយជាយន្តការមួយ ដែលអនុញ្ញាតឱ្យភាគីទាំងពីរស្វែងរកមធ្យោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងអ្នកវិនិយោគ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកមូលដ្ឋានផលិតកម្ម និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរ»។

ជាមួយនឹងការបង្កើតគណកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជានិងប៉ាគីស្ថាន នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចូលរួមយ៉ាងសកម្មជាមួយវិស័យឯកជន រួមមាន៖ សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរព័ត៌មានអំពីពាណិជ្ជកម្ម លើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងបើកដំណើរការនូវស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាពសម្រាប់វិធានការ/បទប្បញ្ញត្តិស្តីពីអនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការនាំចេញ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


