ព័ត៌មានជាតិ
ចាយថវិកាជាង ៣ លានដុល្លារក្នុងមួយគីឡូម៉ែត្រ ផ្លូវកាត់ថ្មីពីផ្លូវជាតិលេខ ៤ មកឧទ្យានជាតិភ្នំបូកគោ
កំណាត់ផ្លូវថ្មីប្រវែងជាង ៦០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ មកឧទ្យានជាតិភ្នំបូកគោបានសម្រេចការឈូសបើកផ្លូវបញ្ចប់ ១០០% និងកំពុងឈានទៅចាក់បេតុង ដោយគ្រោងចំណាយថវិកាសាងសង់ប្រហែល ៣ លានដុល្លារក្នុងប្រវែងផ្លូវមួយគីឡូម៉ែត្រ។

លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនសុខាអូថែលបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីគម្រោងអភិវឌ្ឍនៅតំបន់ឧទ្យានជាតិបូកគោថា ការចាយថវិកាអស់ច្រើន ដោយសារផ្លូវដែលត្រូវស្ថាបនាជាផ្លូវថ្មីទាំងស្រុង ហើយតាមការសិក្សាពីមន្រ្តីជំនាញនិងមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងមួយគីឡូម៉ែត្រត្រូវចាយថវិកាអស់ប្រហែល ៣ លានដុល្លារ។
«ការសាងសង់ចាយទុនអស់ច្រើននេះ ដោយសារជាផ្លូវស្ថាបនាថ្មីទាំងស្រុង ហើយការសាងសង់ត្រូវកាត់ព្រៃ ឈូសឡើងចុះភ្នំ បន្ថែមការធ្វើស្ពាន និងលូបន្ថែមទៀត»។ លោក ស្វាយ វុឌ្ឍីបញ្ជាក់បន្ថែម។
លោក ស្វាយ វុឌ្ឍី បន្តថា ឧទ្យាជាតិបូកគោមានផ្ទៃដីលាតសន្ធឹងវែង ដោយកន្លងទៅមានតែផ្លូវមួយខ្សែពីផ្លូវជាតិលេខ ៣។ ដូចនេះ ដោយមានការអនុញ្ញាតពីរដ្ឋាភិបាល ក្រុមហ៊ុនបានស្ថាបនាផ្លូវមួយខ្សែថ្មីមួយទៀតតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨ ត្រង់ចម្ការដូងប្រេងឧកញ៉ាម៉ុង ឫទ្ធី មកឧទ្យានជាតិបូកគោ។

លោក ស្វាយ វុឌ្ឍី
ក្រោយឈូសឆាយជាទម្រង់ផ្លូវសម្រេចបាន ១០០% បើតាមលោក ស្វាយ វុឌ្ឍី ក្រុមការងារកំពុងចាប់ផ្តើមចាក់បេតុងពីការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រចុះទៅខាងក្រោម ដោយបច្ចុប្បន្នសម្រេចចាក់បេតុងបានចម្ងាយជាង ២ គីឡូម៉ែត្រ ហើយកំពុងបន្តទៅមុខជាជំហានៗបន្តទៀត។
យ៉ាងណាគម្រោងបញ្ចប់នៅពេលណា លោក ស្វាយ វុឌ្ឍី មិនទាន់ហ៊ានកំណត់អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច។
បើតាមលោក លោក ស្វាយ វុឌ្ឍី គម្រោងស្ថាបនាផ្លូវនេះទទួលបន្ទុករ៉ាប់រ៉ងទាំងស្រុងដោយក្រុមហ៊ុន ដោយមិនការជួយគាំំទ្រហិរញ្ញវត្ថុពីខាងណានោះទេ ហើយដោយសារបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចកំពុងជួបវិបត្តិ បានជះឥទ្ធិពលដល់ការវិនិយោគ។ តែបើសេដ្ឋកិច្ចល្អប្រសើរឡើងវិញនឹងជំរុញឲ្យបានលឿន។
លោក ស្វាយ វុឌ្ឍី ក៏សម្លឹងឃើញអនាគតនៃផ្លូវមួយខ្សែនេះនឹង នៅពេលបញ្ចប់ការស្ថាបនានឹងជួយសម្រួលដល់ការធ្វើដំណើរ បង្កើតបណ្តាញតភ្ជាប់យ៉ាងប្រទាក់ក្រឡាពីចរាចរណ៍ផ្លូវជាតិលេខ ៤ មកខេត្តកំពត៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


