Connect with us

សេដ្ឋកិច្ច

អ្នក​ជំនាញ​​៖ ផែនការ​ដំឡើង​ប្រាក់ឈ្នួល​របស់​រដ្ឋាភិបាលថៃ​​ អាច​ប៉ះ​ពាល់​​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​

បានផុស

នៅ

ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរ​មា​ប្រចាំ​ថ្ងៃ​ដល់​ ៤០០ បាត​ ​ដើម្បី​លើក​​កម្ពស់​ការ​​ប្រើ​ប្រាស់​​​ក្នុង​ស្រុក​ គឺ​ជា​គោល​នយោបាយ​មួយ​​សំខាន់​​​ ដែល​រដ្ឋាភិបាល​ថៃរបស់​លោក​នាយករដ្ឋ​មន្រ្តី​ សេដ្ឋា ថាវីស៊ីន​ ​អនុវត្ត​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​​រដ្ឋាភិបាល​​ប្តេជ្ញា​​ចេញ​គោ​លនយោបាយ​នេះ​ ​នៅ​ខែ​តុលា​នេះ​​ អ្នក​ជំនាញសេដ្ឋកិច្ច​​ ក្រុម​អាជីវកម្ម​ និង​​អង្គការ​មួយ​ចំនួន​ បាន​រិះ​គន់​ និង​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ផ្សេង​ៗ​ ទាំង​​អតិផរណាខ្ពស់​ និង​​​បញ្ហា​ប្រឈម​ចំពោះ​​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)។

​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មី​ៗ​ ​ជាមួយ​សារព័ត៌មាន​ថៃ​ Thai PBS World ​ប្រធាន​សភា​ពាណិជ្ជកម្ម​បរទេស​រួម​នៅ​ប្រទេស​ថៃ​ លោក​ស្រី​ Vibeke Lyssand Leirvag ​បាន​និយាយ​ថា​ ​ការ​ដំឡើង​ប្រាក់​ឈ្នួល ៤០០ បាត​/ថ្ងៃ​ ​អាច​បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន​បញ្ឈប់​កម្មករ​ ​ ហើយ​ SMEs ​​ដំឡើង​តម្លៃ​ផលិត​ផល​របស់​ខ្លួន​។

លោក​ស្រី​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​អាជីវកម្ម​ដែល​មាន​តម្លៃ​​​ប្រតិបត្តិការ​​​ខ្ពស់​ ជា​ពិសេស​ SMEs ​​នឹង​ប្រឈម​មុខ​នឹង​តម្លៃ​ពលកម្ម​ខ្ពស់​ ហើយ​ការណ៍​នេះ​ នឹង​ធ្វើ​​​ឱ្យ​ពួក​គេ​​កាត់​​បន្ថយ​ផលិតភាព​ ហើយ​​បង្ខំ​​​ដំឡើង​តម្លៃ​ផលិត​ផល​របស់​ខ្លួន​»។

អ្នក​ជំនាញ​រូប​ដដែល​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​ ៤០០ បាត​/ថ្ងៃ​នៅ​តាមបណ្ដា​​ខេត្ត​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​ នឹង​មិន​សូវ​ជា​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​សម្រាប់បណ្ដា​​ខេត្ត​ដែល​មានសេដ្ឋកិច្ច​អន់​ថយ​​នៅ​ឡើយ​នោះ​ វា​អាច​នឹង​​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ ដោយ​ឈាន​ទៅ​ដល់​ការ​បិទ​ទ្វា​សម្រាប់​អាជីវកម្ម​មួយ​ចំនួន​​ផង​ក៏​មាន​។ លោក​ស្រី​បន្ត​ថា​ ​ដោយ​ហេតុ​​នេះ​ ការ​ដំឡើង​ប្រាក់​ឈ្នួល​ មិន​អាច​លើក​ឡើង​មក​ពិភាក្សា​ជា​ទូទៅ​ ទូទាំង​ប្រទេស​នោះ​ទេ​។  

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​លោក​ស្រី​ Vibeke បាន​ថ្លែង​ថា​ ក្នុង​រូប​ភាព​វិជ្ជមានសម្រាប់​រយៈ​ពេល​ខ្លី​​ ការ​ដំឡើង​មាន​ន័យ​ថា​ កម្មករ​អាច​មាន​ប្រាក់​ចំណាយ​ច្រើន​ជាង​មុន​។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​យូរ​ វា​នឹង​បង្ក​​​​ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព និង​អត្រា​អតិផរណា​កម្រិត​ខ្ពស់​។ ​

ពាក់​ព័ន្ធ​នឹង​ដំណោះ​ស្រាយ​ លោក​ស្រី​ Vibeke ថ្លែង​​​​ថា​​ មុន​ពេល​រដ្ឋាភិបាល​គ្រោង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ​ការ​ដាក់​ផលិតភាព​ជា​គោលនយោបាយ​ស្នូល​ ​មាន​សារៈ​សំខាន់​ណាស់​ បូក​រួម​ទាំង​​វិធានការ​ជាក់​លាក់​ចាំ​បាច់​ជា​ច្រើន​ ដែល​​រួម​បញ្ចូល​ការ​អប់រំ​សហគមន៍​ធុរកិច្ច​ ការ​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​ផ្សេង​ៗ​​​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ។

លោក​ស្រី​បន្ត​ថា​ ការ​ពង្រឹង​ជំនាញ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ​រួម​ទាំង​សមត្ថភាព​បច្ចេក​ទេស​ និង​ការ​ច្នៃ​ប្រឌិត​ដោយ​ការ​អប់រំ​បណ្តុះ​បណ្តាល​ ​ដើម្បី​ឱ្យ​ដំណើរការ​បច្ចេកវិទ្យា​ថ្មី​ អាច​ប្រើ​ប្រាស់​បាន​​ ដែល​នេះ​​សំដៅ​លើ​​​កម្លាំង​ពលកម្ម​ ដែល​មាន​​ជំនាញ​ស្រប​ជាមួយ​នឹង​ការ​បង្កើត​ថ្មី​។​

គួរ​គូស​បញ្ជាក់​ថា​ ទោះ​បី​ជា​មាន​ការ​រិះ​គន់​ពី​អ្នក​ជំនាញ​លើផែន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​​ក្ដី​ លោក​នាយករដ្ឋ​មន្រ្តី​ សេដ្ឋា​ នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​របស់​រដ្ឋាភិបាល​ខ្លួន​ ដោយ​​ថ្លែង​ការពារ​​​ថា​ វា​គឺ​ជា​គោលនយោបាយ​ចាំ​បាច់​ ដើម្បី​សេដ្ឋកិច្ច​ថៃ​។

លោកថ្លែង​​​ប្រាប់​​អ្ន​ក​​សារព័ត៌មាន​ ​ក្រោយ​​កិច្ច​​ប្រជុំ​​គណៈ​រដ្ឋ​មន្ត្រីកាល​ពី​​​ថ្ងៃ​ ៧ ឧសភា​ ថា​៖ «​​វា​(ការ​ដំឡើង​ប្រាក់​ឈ្នួល​)​​គឺ​ពាក់​ព័ន្ធ​នឹង​ជីវិត​ និង​​​​​ជីវភាព​​របស់​​ប្រជាពល​រដ្ឋ​​​នៅ​​មូលដ្ឋាន​ ដែល​​ជា​​ឧបករណ៍​​ដ៏​​សំខាន់​​ក្នុង​​ការ​​ជំរុញ​​សេដ្ឋកិច្ច​»​។ លោក​បន្ថែ​ម​ថា​ ​​ប្រាក់​​ឈ្នួល​​បាន​​កើន​​ឡើង​តែ​​ជាង​ ១០ ​ភាគរយ​ប៉ុណ្ណេះ​ ​ក្នុង​​រយៈ​​ពេល​ ១០ ​ឆ្នាំ​​កន្លង​​មក​​នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួង​ការងារ ៖ TVET មាន​តួនាទី​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍន៍​មូលធន​មនុស្ស

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន រម្លឹក​ឱ្យប្រុង​ប្រយ័ត្ន​ fake account/Profile ដែល​ក្លែងបន្លំ​ដាក់ឈ្មោះ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន

ព័ត៌មានជាតិ១០ ម៉ោង មុន

សិស្ស និស្សិត យុវជន និង​សាធារណជន​ប្រមាណ ២៥០​នាក់ ទទួល​បានការ​កាត់សក់ ដោយ​ឥតគិតថ្លៃ ពី​សមាគម​មិត្ត​យើង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ ៖ ក្រោយ​ទទួល​បាន​សញ្ញាបត្រ និស្សិត​ជ័យលាភី​គប្បី​យកចំណេះ​ដឹង ​ទៅ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាពដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់​ស្តែង

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន ណែនាំឱ្យអតីតយុទ្ធជនរៀបចំផ្ទះសម្បែង និងបង្កង្កើនផល ដើម្បីនិរន្តរភាពជីវភាពគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម