សេដ្ឋកិច្ច
ទោះបីវិស័យអចលនទ្រព្យនិងសំណង់មានការថមថយ JS Land បង្ហាញពីកំណើនដ៏រឹងមាំក្នុងត្រីមាសទី១
JS Land Plc ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបានចុះបញ្ជីភាគហ៊ុនក្នុងស្រុក បានរាយការណ៍ពីការកើនឡើងនៃប្រតិបត្តិការអាជីវកម្មនៅក្នុងត្រីមាសទី១ ស្របពេលដែលមានការធ្លាក់ចុះសកម្មភាពសំណង់ និងអចលនទ្រព្យ។
ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី២ ដែលបានចុះបញ្ជីលើទីផ្សារកំណើន របស់ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រមូលមូលនិធិបាន ៤៨,៨៤៩ ពាន់លានរៀល (១២ លានដុល្លារ)។

យោងតាមឯកសាររបស់ក្រុមហ៊ុនផ្ញើទៅ CSX កាលពីថ្ងៃទី៣១ ខែសីហា នៅសម្រាប់ ត្រីមាសទី ១ ឆ្នាំ ២០២៤ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីចំណូល សរុបក្នុងការិយបរិច្ឆេទចំនួន ៦១០,៨១៧ លានរៀល កើនឡើងចំនួន ២,០៣០ពាន់លានរៀល ស្មើនឹង ១៤៣,០២% បើប្រៀបធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២៣។
គិតត្រឹមដំណាច់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៩៣,៣៨៥ ពាន់លានរៀល កើនឡើងចំនួន ៣,៩៤៧ លានរៀល ស្មើនឹង ០,០០៤២៣% និង មូលធនសរុប មានចំនួន ១៥,៨៥៩ ពាន់លានរៀល កើនឡើងចំនួន ៦១១លានរៀល ស្មើនឹង ៤,០១%។
លោក កូយ ឡេសានបានថ្លែងក្នុងលិតថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ទោះបីជាក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានជោគជ័យលើបញ្ហាប្រឈមជាច្រើនតាម ជម្នះរាល់ឧបសគ្គ និងសម្រេចបាននូវគោលដៅគម្រោងខុនដូក្នុងត្រីមាសទីមួយរបស់ក្រុមហ៊ុនដែលនាំឱ្យការលក់អចលនទ្រព្យភាគច្រើនទទួលបានជោគជ័យចំនួន ៤៧ ខុនដូយូនីត និង ការលក់បុគ្គលចំនួន ៨ ខុនដូយូនីត។

លោកបានថ្លែងថា ការសម្រេចបានជោគជ័យនៃគោលដៅគម្រោងខុនដូ ក្នុងត្រីមាសទី 9 ឆ្នាំ២០២៤ របស់ក្រុមហ៊ុនយើងខ្ញុំបានធ្វើឱ្យការលក់មានចំនួន ៨.៤២១.៧០៦.០០០ រៀល និងប្រាក់ចំណូលផ្សេងទៀតមានចំនួន ៦១៣.៣៦៩.០០០ រៀល បានកើនឡើងចំនួន ៥២០.៨១៣.០០០ រៀល ស្មើនឹង ៥៦២,៧០% បើធៀបនឹង ត្រីមាសទី ១ ឆ្នាំ ២០២៣។
គិតត្រឹមត្រីមាសទី១ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន ៦១០.៨១៧.០០០ រៀល កើនឡើងចំណូលលម្អិតក្នុងការិយបរិច្ឆេទចំនួន ២.០៣០.៦៨៨.០០០ រៀល ស្មើនឹង ១៤៣,០២% បើប្រៀបធៀបទៅនឹង ត្រីមាសទី ១ ឆ្នាំ ២០២៣។
លោកបានថ្លែងថា៖«ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រាក់ចំណូលរបស់ខ្លួននៅក្នុងត្រីមាសទី១ សម្រាប់ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២៣។ ការកើនឡើងយ៉ាងច្រើននៃប្រាក់ចំណេញនេះបង្ហាញពីកំណើនប្រាក់ចំណូលដ៏រឹងមាំ និងការបង្កើន ប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុន»។

លោកកូយ ឡេសានថ្លែងអះអាងទៀតថា៖«យើងខ្ញុំសូមប្តេជ្ញាចិត្តក្នុងការខិតខំបង្កើនប្រាក់ចំណេញសុទ្ធបស់ក្រុមហ៊ុនយើង ដោយផ្តល់នូវលទ្ធផលហិរញ្ញវត្ថុកាន់តែល្អប្រសើរឡើងនៅរៀងរាល់ ត្រីមាស។ ដោយតាមរយៈការរក្សាការយកចិត្តទុកដាក់យ៉ាងខ្លាំងលើប្រសិទ្ធភាពប្រតិបត្តិការ យើងមានបំណងសម្រេចបាននូវកំណើនជាប់លាប់ និងផ្តល់នូវតម្លៃដ៏ច្រើនដល់ភាគហ៊ុនិករបស់ក្រុមហ៊ុនយើង»។
ប្រភពចំណូលចម្បងរបស់ក្រុមហ៊ុនគឺបានមកពីការលក់គម្រោងខុនដូដែលបានអភិវឌ្ឍ។ ប្រាក់ចំណូលទាំងអស់ត្រូវបានទទួលស្គាល់ក្នុងពេលមួយនៅពេលផ្ទេរកម្មសិទ្ធិនៃអគារលំនៅឋានទៅឱ្យអតិថិជន។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


