សេដ្ឋកិច្ច
សន្ទស្សន៍ភាគហ៊ុន ថៃ នឹងធ្លាក់ចុះខ្លាំង បើរដ្ឋាភិបាលថ្មីនៅតែមិនទាន់អាចបង្កើតបាន
សន្ទស្សន៍ផ្សារភាគហ៊ុនថៃ (SET) នឹងធ្លាក់ចុះមកនៅតម្លៃ ១,៤៧០ ពិន្ទុ ប្រសិនរដ្ឋាភិបាលថ្មីនៅតែមិនអាចបង្កើតឡើងបានមុនខែឧសភា ឆ្នាំ ២០២៤ ខណៈសន្ទស្សន៍ផ្សារភាគហ៊ុនបច្ចុប្បន្ន ស្ថិតនៅតម្លៃ ១,៥២៤.៥៩ ពិន្ទុ ។

ប្រសិនបើគណបក្សភឿថៃ និងគណបក្សចលនាឆ្ពោះទៅមុខ បន្តរួមគ្នា ហើយប្រកាសខ្លួនជាបក្សប្រឆាំង ឬរង់ចាំរហូតដល់អាណត្តិព្រឹទ្ធសភាចប់នៅខែឧសភាឆ្នាំក្រោយដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះ, នាយកដ្ឋានស្រាវជ្រាវ ASL Securities រំពឹងថា សន្ទស្សន៍ផ្សារហ៊ុនថៃ នឹងធ្លាក់ចុះទាបបំផុត ១,៤៧០ ហើយខ្ពស់បំផុតគឺ ១,៥១០ ពិន្ទុ ។
នាយកដ្ឋានស្រាវជ្រាវ ASL បានឲ្យដឹងថា ការធ្លាក់ចុះនៃសន្ទស្សន៍ភាគហ៊ុននេះ គឺជាសេណារីយ៉ូដ៏អាក្រក់បំផុតរបស់ប្រទេសថៃ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ការរៀបចំថវិកាជាតិរយៈពេល ៣ ឆ្នាំផងដែរ ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ ជាពិសេសប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចថៃទាំងមូលតែម្ដង ។

ទន្ទឹមនឹងនេះ ចំណែកភាគហ៊ុនអាស៊ីភាគច្រើនក៏បានធ្លាក់ចុះផងដែរកាលពីថ្ងៃពុធ បន្ទាប់ពីទីផ្សារភាគហ៊ុន Wall Street ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ខែកន្លងមកនេះ ។
គួរបញ្ជាក់ថា ការព្យាករណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានសភាថៃលោក Wan Muhamad Noor Matha បានពន្យារពេលការបោះឆ្នោតជុំទី ២ សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដានេះ ដើម្បីរង់ចាំសាលក្រមរបស់តុលាការធម្មនុញ្ញទាក់ទងនឹងការតែងតាំងម្តងទៀតរបស់មេដឹកនាំបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន ៖ ប្រធានសភា ថៃ ព្រមានសមាជិកសភាកុំលក់ឧត្តមគតិប្រឆាំងម្ចាស់ឆ្នោត និងប្រែខ្លួនទៅជា “ពស់វែក”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


