ព័ត៌មានអន្ដរជាតិ
Elon Musk ទម្លាក់ Jeff Bezos ជាបុគ្គលមានបំផុតនៅអាមេរិកម្ដងទៀត
កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Elon Musk ទទួលបានតំណែងសារជាថ្មីក្នុងនាមជាអ្នកមានបំផុតនៅអាមេរិក និងជាអ្នកមានទីពីរក្នុងពិភពលោក ដោយបានយកឈ្នះលើស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Amazon លោក Jeff Bezos ដោយធ្លាប់យកតំណែងពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla ជាច្រើនដង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យោងតាមបញ្ជីមហាសេដ្ឋី Forbes បានបញ្ចាក់ឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ Elon Musk បានកើនឡើងប្រហែល ៥.៥ ពាន់លានដុល្លារកាលពីថ្ងៃចន្ទ ដោយបានជួយគាត់លើសលោក Bezos ដែលទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងប្រហែល ៤៥០ លានដុល្លារ។

ក្នុងនោះផងដែរ Forbes ក៏បានប៉ាន់ប្រមាណថា Elon Musk មានតម្លៃប្រហែល ១៩៤ ពាន់លានដុល្លារ គិតត្រឹមរសៀលថ្ងៃចន្ទ ហើយគេថែមទាំងប៉ាន់ស្មានទៀតថា Bezos មានតម្លៃប្រហែល ១៩៣.២ពាន់លានដុល្លារប៉ុណ្ណោះ។ ចំណែកឯអ្នកមានបំផុតនៅលើពិភពលោកនេះ នៅតែជាលោក Bernard Arnault ម្ចាស់យីហោដ៏ប្រណិត LVMH ដោយមានតម្លៃប៉ាន់ស្មាន ២៣៤.៩ ពាន់លានដុល្លារ។
ការវិលត្រឡប់របស់លោក Elon Musk ទៅជាអ្នកមានបំផុតទីពីរ កើតឡើងនៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងយ៉ាងខ្លាំងកាលម្សិលមិញ បន្ទាប់ពីមានព័ត៌មានបែកធ្លាយអំពីតម្លៃរថយន្តអគ្គិសនីម៉ូដែល Y របស់ខ្លួននៅក្នុងតំបន់មួយចំនួន ។
អ្វីដែលជាការកត់សម្គាល់ខ្លាំង ចំនួនភាគហ៊ុន Tesla បានកើនឡើង ៥.៥៩% នៅម៉ោង ១២:៣០ យប់ ដែលជាការកត់សម្គាល់ការកើនឡើងភាគរយដ៏ធំបំផុតរបស់ភាគហ៊ុនក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពេលដែលវាបានកើនឡើង ៦.១២%។ តាមការប្រៀបធៀប ភាគហ៊ុន Amazon បានកើនឡើងត្រឹមតែ ០.២៤% កាលពីថ្ងៃចន្ទ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លើកដំបូង ស្ថាបនិក Amazon វ៉ាដាច់ Elon Musk ជាមហាសេដ្ឋីពិភពលោកវិញម្ដង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


