សេដ្ឋកិច្ច
ផ្សារហ៊ុន ថៃ កំពុងធ្លាក់ចុះ ចំពេលស្ថានភាពនយោបាយក្នុងប្រទេសកំពុងចលាចល
សន្ទស្សន៍ផ្សារហ៊ុនថៃ (SET) កាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីមានកំណើនជាច្រើនថ្ងៃ ស្របពេលស្ថានភាពនយោបាយនៅក្នុងប្រទេសកំពុងមានភាពចលាចល ។

សន្ទស្សន៍ផ្សារភាគហ៊ុនថៃបានបិទនៅតម្លៃ ១,៥២១.១៨ ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្លាក់ចុះ ១.០១ ភាគរយ នៅក្នុងទីផ្សារពាណិជ្ជកម្មដែលមានតម្លៃ ១.៣២ ពាន់លានដុល្លារ ។
ចំពោះការធ្លាក់ចុះនេះដែរ អ្នកជំនាញខាងវិភាគយល់ថា បើសិនជាគណបក្សភូមិចៃថៃ ដែលមានសំឡេងគាំទ្រច្រើននៅក្នុងសភាលំដាប់លេង ៣ រួមបញ្ចូលជាមួយគណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ នោះភាគហ៊ុននឹងអាចកើនឡើងវិញ ។

ជាពិសេស ប្រសិនបើគណបក្សភឿថៃបង្កើតរដ្ឋាភិបាលដោយជោគជ័យ នោះសន្ទស្សន៍ភាគហ៊ុនរំពឹងថា នឹងជួញដូរនៅចន្លោះ ១,៥៧០ ទៅ ១,៥៩០ ពិន្ទុ ខណៈឈ្មួញកណ្តាលបាននិយាយថា បន្ទាប់ពីរដ្ឋាភិបាលថ្មីប្រកាសគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន នោះសន្ទស្សន៍ផ្សារហ៊ុនថៃនឹងកើនឡើងបន្ថែមទៀតផងដែរ ។
ប៉ុន្តែទោះជាយ៉ាងណា អ្នកជំនាញព្រមានថា ប្រសិនបើសមាសភាពរដ្ឋាភិបាលថ្មីផ្លាស់ប្តូរ ហើយគណបក្សដែលមានសំឡេងភាគតិចបង្កើតរដ្ឋបាលថ្មី នោះសន្ទស្សន៍ភាគហ៊ុន អាចធ្លាក់ចុះដល់ក្រោម ១,៥០០ ពិន្ទុម្តងទៀត ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន ៖ សមាជិកសភា ថៃ ជាច្រើនរូបចេញតាមទ្វារក្រោយ និងជិះទូកត្រឡប់ទៅផ្ទះ ក្រោយបោះឆ្នោតដកសិទ្ធិលោក Pita
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


