សេដ្ឋកិច្ច
រដ្ឋមន្ត្រីព័ត៌មាន៖ នាពេលអនាគតប្រជាជនកម្ពុជាកាន់តែច្រើននឹងពិចារណាប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី
លោក នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអះអាងថានាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីដើម្បីចូលរួមថែរក្សាបរិស្ថាន។

ថ្លែងក្នុងពិធីក្នុងពិធីបើកពិធីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តZEEKR(ហ្ស៊ីគ)នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ លោក នេត្រ ភក្ក្រា បានបន្តថា«ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ ការធ្វើដំណើរបែបផែនបៃតង ការអភិរក្សថាមពល និងការការពារបរិស្ថាន គឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា ហើយបើតាមការរៀបរាប់របស់តំណាងក្រុមហ៊ុននៅមុននេះបន្តិច, រថយន្តZEEKR(ហ្ស៊ីគ) បានបង្កប់នូវគំនិតច្នៃប្រឌិតនេះនៅក្នុងការផលិតរបស់ខ្លួន។ រថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាក៏រួមចំណែកនៅក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ»។




លោករដ្ឋមន្ត្រីមានជំនឿជឿជាក់ថា នាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរ មកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR(ហ្ស៊ីគ)នេះស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះការការពារបរិស្ថាន គំនិតច្នៃប្រឌិតថ្មីៗនិងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បី ផលិតផលិតផលមានគុណភាពខ្ពស់ ផ្តល់ឱ្យប្រជាជននូវជម្រើសមធ្យោបាយធ្វើដំណើរប្រកបដោយ ភាពឆ្លាតវៃ និងបែបផែនបៃតង។



ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានលើកឡើងថាជាក់ស្តែង រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍ ពេលវែង ប្រកបដោយអព្យាក្រឹតកាបូន» ដើម្បីការកាត់បន្កយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន ការលើកកម្ពស់ប្រសិទ្ធ ភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ ៤៤៩.០០០កន្លែងនៅឆ្នាំ២០៥០។ កាលពីសប្តាហ៍មុនរាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។ លោករដ្ឋមន្ត្រីក៏បានអរគុណចំពោះការនាំយកយានជំនិះប្រើប្រាស់ថាមពលអគ្គិសនីថ្មីទាំងនេះ មកកាន់ប្រទេសកម្ពុជា ហើយសូមអរគុណដល់ក្រុមហ៊ុន វ័នរ៉ូដ គ្រុប សម្រាប់ការសម្រេចចិត្តនិងមានទំនុកចិត្តលើការវិនិយោគរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។




ថ្លែងនៅក្នុងពិធីនោះដែរ លោក ឈិន លីង ជុន(Chen Lingjun) នាយកផ្នែកគ្រប់គ្រងZEEKRប្រចាំប្រទេសក្នុងតំបន់អាស៊ានបានលើកពីប្រភេទរថយន្តZEEKR(ហ្ស៊ីគ)០០១ មិនត្រឹមតែជារថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ធ្វើដំណើរដ៏ឆ្លាតវៃ និងជារថយន្តស្ព័រដ៏ល្អមួយផងដែរ។ ចំណែកឯ រថយន្ត ZEEKR(ហ្ស៊ីគ)០០៩ គឺជាប្រភេទរថយន្ត MPV អគ្គិសនីដំបូងគេ បង្អស់របស់ពិភពលោក ដែលតំណាងឱ្យរបកគំហើញថ្មីនៅក្នុងឧស្សាហកម្មរថយន្តក្នុងវិស័យនេះ។ លោកបានបន្តថាមកដល់ពេលនេះបរិមាណចែកចាយទូទាំងពិភពលោករបស់ក្រុមហ៊ុនមានចំនួនជាង២៨០០០០គ្រឿងដែលបង្កើតបានកំណត់ត្រាសម្រាប់ការចែកចាយលឿនបំផុតនៃម៉ាករថយន្តអគ្គិសនីរបស់ប្រទេសចិន។

បើតាមលោក Chen Lingjun បានឲ្យដឹងថាក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះZEEKRបាននាំរថយន្តចូលទីផ្សារប្រទេសឡាវ មីយ៉ាន់ម៉ា និង ហ្វីលីពីន ហើយសម្រាប់ពាក់កណ្តាលឆ្នាំទៅមុខនេះបាននាំនៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ យោងតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយគិតមកដល់ពេលនេះ ការចុះបញ្ជីផ្លូវការមានចំនួនសរុបជិត៣ពាន់គ្រឿង៕



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


