សេដ្ឋកិច្ច
បន្លែក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» ត្រៀមចាក់ចូលទីផ្សារភ្នំពេញ ៣ តោន ក្នុងមួយថ្ងៃ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ នេះថា បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ មាន៤ប្រភេទផ្សេងគ្នា ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» នឹងត្រូវដាក់លក់ចែកចាយ ផ្ទាល់នៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃក្នុងម្លៃ ២ ៥០០ រៀលក្នុងមួយគីឡូក្រាម។

ក្រុមហ៊ុន Kerry Worldbridge Logistics សហការជាមួយសហគមន៍ ក្នុងការដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ហើយសម្រាប់អ្នកចង់ទិញអាចប្រាប់ទីតាំងនោះក្រុមហ៊ុននឹងដឹកដល់ទីតាំង។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការផ្គត់ផ្គង់បន្លែចម្រុះនឹងចាប់ផ្ដើមនៅខែសីហាខាងមុខនេះ ក្នុងទំហំប្រមាណពី ២ ទៅ ៣ តោន ក្នុងមួយថ្ងៃ។
លោក ឃឹម ហ្វីណង់ បានអះអាងថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងអាចការប្រកួតប្រជែងជាមួយបន្លែនាំចូលដោយមិនបាច់បិទការនាំចូល ខណៈដំណាំមានប្រភពច្បាស់លាស់ មិនបន្លំ ដាំដោយខ្មែរ គុណភាពល្អជាង និងមានលក់គ្រប់រដូវមិនចេះដាច់។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា សហគមន៍កសិកម្មទំនើបគឺជារនាំងពិតប្រាកដ និងយូរអង្វែង តាមរយៈការធ្វើឱ្យកសិករខ្លាំង ទោះបីមានការនាំចូលក៏ប្រជែងមិនឈ្នះបន្លែក្នុងស្រុក ខណៈតម្លៃលក់ដូចបន្លែនាំចូល។
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្នុងការអនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ។
កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


