ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះ ជុំវិញកង្វល់តម្រូវការទាបនៅចិន
តម្លៃប្រេងកុងត្រាសម្រាប់ខែកញ្ញា បានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញកង្វល់ពាក់ព័ន្ធនឹងកម្សោយនៃតម្រូវការនៅចិន ដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេបំផុតរបស់ពិភពលោក និងក្ដីសង្ឃឹមនៃបទឈប់បាញ់នៅហ្គាហ្សា ដែលអាចបន្ធូរបន្ថយការរំខានផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៣៨ សេន ឬ ០,៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៨១,៣៣ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ចំណែកឯប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក WTI វិញ បានធ្លាក់ចុះ ៣៣ សេន ឬ ០,៤ ភាគរយ នៅត្រឹម ៧៧,២៦ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២កើនឡើងតិចតួចក្នុងការជួញដូរកាលពីថ្ងៃពុធ ក្រោយរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បាននិយាយថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ៣,៧ លានបារ៉ែលកាលពីសប្តាហ៍មុន ដែលនេះលើសជាងការរំពឹងទុក ១,៦ លានបារ៉ែល របស់អ្នកវិភាគ។

ជារឿយៗ តម្លៃប្រេងតែងកើនឡើង នៅពេលទិន្នន័យបង្ហាញពីការធ្លាក់ចុះនៃស្តុកប្រេងអាមេរិក។ យ៉ាងណាមិញ សម្រាប់ការជួញដូរនាថ្ងៃព្រហស្បតិ៍នេះ អ្នកជំនាញលើកឡើងប្រាប់រ៉យទ័រថា វិនិយោគិននៅតែមានការប្រុងប្រយ័ត្នចំពោះការចុះខ្សោយនៃតម្រូវការនៅក្នុងប្រទេសចិន និងក្ដីរំពឹងពីកិច្ចចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលនេះជាកត្តាធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលចិន ការនាំចូលប្រេង និងដំណើរការរោងចក្រចម្រាញ់របស់ប្រទេសចិនសម្រាប់ឆ្នាំនេះ មាននិន្នាការទាបជាងឆ្នាំ ២០២៣ ដោយសារតែតម្រូវការប្រេងទាប ចំពេលកំណើនសេដ្ឋកិច្ចបន្តដើរអូសជើង។
នៅឯមជ្ឈិមបូព៌ាវិញ កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីបរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ក្រោមផែនការរបស់អាមេរិក ខណៈការសម្របសម្រួលដោយអេហ្ស៊ីប និងកាតា ក៏ហាក់ទទួលបានសន្ទុះជាវិជ្ជមានក្នុងរយៈពេល១ខែកន្លងមកនេះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


