Connect with us

សេដ្ឋកិច្ច

គ្រាប់ស្វាយចន្ទីកម្ពុជា «គុណភាព» លេខ១ លើពិភពលោក

បានផុស

នៅ

គ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានរកឃើញថា ជាគ្រាប់ដែលជាប់លេខ១ នៅលើពិភពលោក ដោយ​សារ​​មានគុណភាពល្អ សម្បុរ ស និងសារធាតុចិញ្ចឹមខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមស្វាយចន្ទីកម្ពុជា បានស្នើសុំឱ្យ GIZ យកគ្រាប់ស្វាយចន្ទីកម្ពុជាទៅវិភាគចំនួន ៤ ប្រភេទ ដែល​​បានចុះបញ្ជីនៅក្រសួងកសិកម្ម គឺមានពូជ M23, H09, M19, IM-04  ក្នុងនោះសំណាក​ដែល​យកបានគឺតែ ២ គឺពូជ M23, និងH09,។

តាមឯកសាររកឃើញថា គ្រាប់ស្វាយចន្ទីកម្ពុជាមានគុណភាពលេខ១ នៅលើពិភពលោក​ដោយ​ពូជ M23 មាន ទំហំធំជាងគេនៅលើពិភពលោក ហើយរសជាតិទន់ ផ្អែមឆ្ងាញ់។

លោក អួន ស៊ីឡុត ប្រធានសមាគមនស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ នេះថា សារធាតុ​គ្រាប់ស្វាយចន្ទីកម្ពុជា ប្រៀបធៀបជាមួយបណ្ដាប្រទេសផ្សេងៗដូជា ប្រទេស Ivory Coast ប្រទេស ប្រេស៊ីល វៀតណាម កេនយ៉ា និងឥណ្ឌា គឺកម្ពុជា​មាន​សារ​ធាតុចិញ្ចឹមច្រើនជាងគេ ហើយបើគិតពីកាបូនអ៊ីដ្រាត (carbohydrate) មាន ៣៣ ក្រាម លើសគេ សូដ្យូម (Sodium) ១៦ ក្រាម និងវីតាមីន K ៣៤ ក្រាម។

លោក អួន ស៊ីឡុត បញ្ជាក់ថា នៅឆ្នាំ ២០១៩ សាកល​វិទ្យាល័យតូក្យូ នៅប្រទេសជប៉ុន ក៏បានយកសំណាកពូជគ្រាប់ស្វាយចន្ទី M23 ទៅពិសោធន៍ផងដែរ ហើយបានរកឃើញថា មាន​សារ​ធាតុ Omega 3 ឈ្មោះ​ Oleic Acid ដែលជំនួយដល់បេះដូងមានលើសគេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម