Connect with us

សេដ្ឋកិច្ច

កម្ពុជាត្រៀមដាក់ឱ្យប្រើប្រព័ន្ធអេឡិចត្រូនិក នៅអាកាសយានដ្ឋាន ដើម្បីសម្រួលការធ្វើដំណើរ

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​ត្រៀមដាក់ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​​អេឡិក​ត្រូនិកសម្រាប់អ្នកដំណើរតាមជើងហោះហើរនៅកម្ពុជា ដើម្បីសម្រួលដល់​ការធ្វើដំ​ណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីសំណេះ​សំណាលជាមួយ​សមាគម​ឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៤ថា នៅប្រទេស​ភាគ​​ច្រើន គេលែង​ប្រើក្រដាសទៅហើយ យើងបំពេញបែបទឥឡូវទៅសិង្ហបុរី គឺប្រើតាម អនឡាញទាំងអស់ ដូច្នេះកម្ពុជាត្រូវប្រើអនឡាញដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ឥឡូវយើងបានឯកភាពឱ្យរៀប​ចំជា​ប្រព័ន្ធ​អេឡិច​ត្រូនិកទាំងអស់ អញ្ចឹង​គាត់ចុះពីលើយន្តហោះមក គាត់​អាចទៅស្កេន ទិដ្ឋាការ (VISA) តែម្ដង ដោយ​មិនចាំបាច់បំពេញបែបបទដូចមុនឡើយ»។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៤ នៅព្រលានយន្ត​ហោះ​ ទាំង ៣ របស់កម្ពុជា ទាំងការបង់ពន្ធ និងការដាក់ពាក្យសុំទិដ្ឋការនៅពេលមកដល់​ (Visa on Arrival) និងវីសារនៅក្រៅដែលធ្វើរួចហើយ គឺប្រើអេឡិកត្រូនិកទាំងអស់ លែងប្រើក្រដាស​ទៀត​ហើយ។

សម្ដេចនាយករដ្ឋមន្ត្រី ជឿជាក់ថា ការដាក់ដាក់ឱ្យដំណើរការប្រព័ន្ធអេឡិកត្រូនិកនេះ​ ពាក់ព័ន្ធ​ជាមួយវិស័យឯកជន វិស័យ​ទេសចរការសម្រួលការធ្វើដំណើរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម