Connect with us

សេដ្ឋកិច្ច

ការដាក់ឱ្យដំណើរការអាកាស​យានដ្ឋាន​តារា​សាគរត្រូវបានពន្យាពេល ដោយសារបញ្ហាបច្ចេកទេស

បានផុស

នៅ

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ បានប្រាប់កម្ពុជា​ថ្មី​នៅ​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ នេះថា ការដាក់ឱ្យដំណើរការអាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ស្ថិតនៅស្រុក​បុទុមសាគរ​ ខេត្តកោះកុង ត្រូវបានពន្យាពេលដោយសារបញ្ហាបច្ចេក​ទេសដែលពុំទាន់រួចរាល់តាមការគ្រោងទុក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នីប្រាប់ថា៖ «ដំណើរការជើងហោះហើរតារាសាគរ​ ក្រុម​ហ៊ុន​មិនទាន់បានកំណត់ពេលវេលាច្បាស់នៅឡើយទេនាពេលនេះ ដោយសារឧបករណ៍នាំផ្លូវចុះចត និងសម្ភារខ្លះមាន​បញ្ហា​បច្ចេកទេស កំពុងស្វែងរកកំហូចជួស​ជុល»។

ក្រុមហ៊ុន Union Development Group (UDG) បាន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​វិនិយោគ​អាកាស​យានដ្ឋាន​តារា​សាគរ​តម្លៃ​ ២០០ លាន​ដុល្លារ នៅស្រុក​បុទុមសាគរ​ ក្នុង​ខេត្តកោះកុង។

អាកាស​យានដ្ឋាន​ថ្មី​នេះ​​ មាន​ផ្លូវយន្តហោះ​ចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង​ ៦០ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួលយន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានឱ្យដឹងថា ប្រសិនបើដំណើរការ​ជើងហោះហើរតារាសាគរ​នឹងជួយសម្រួលការធ្វើដំណើរក្នុងស្រុក ចំណេញ​ពេលវេលា បើធៀបនឹងការធ្វើដំណើរតាមផ្លូវគោក និងជួយ​លើកមុខមាត់ខេត្តកោះ​កុងថែមមួយកំរិត​ទៀត ហើយក៏ជាទិសដៅសម្រាប់​អ្នកវិនិយោគជាតិ និងអន្តរជាតិ ធ្វើឱ្យខេត្តកោះកុង កាន់​តែ​រីកចម្រើនបន្ថែមទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤៧ នាទីutes មុន

មេធាវីតំណាង​គ្រួសារ Kim Sae ron ត្រូវ​ដាក់ក្រោម​ការ​ស៊ើបអង្កេត ក្រោយផ្តល់ព័ត៌មានមិនពិតជាច្រើន​ដង

ព័ត៌មានជាតិ៥២ នាទីutes មុន

តួចិន Huang Xiaoming រងការចំអកឡកឡឺយ​​ខ្លាំង​ ចំពោះ​ការវាយ​អត្ថបទ​យឺតពេក​ ក្រោយលេចដំណឹង​ពី​​​ការ​រៀនថ្នាក់់បណ្ឌិត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តស្វាយរៀង ណែនាំឱ្យកម្លាំងសមត្ថកិច្ចទប់ស្កាត់ការនាំចូលទុរេនស្រស់ដោយខុសច្បាប់ តាមច្រកទ្វារព្រំដែន

ជីវិតកម្សាន្ដ១ ម៉ោង មុន

ប្រឈម​ការកាត់ទោស តារាសេដ្ឋីរ៉េប​អាមេរិក Diddy ទុកសក់ស្កូវ​ពេញក្បាល ​ក្រោយ​ជាប់​ឃុំ​ជិត​១០ខែ

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរស្រុកកោះសូទិន ច្រានចោលការផ្សព្វ​ផ្សាយ​ការទន្ទ្រានដីឡូត៍លេខ៨ ដោយនាយប៉ុស្តិ៍នគរបាលឃុំល្វេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រួសារសេសសល់អគារ​​អង្គរមានជ័យ ៣ គ្រួសារ បន្ទាប​តម្លៃ​សំណង ១ ​គ្រួសារ​​ព្រម​អភិវឌ្ឍ​នៅកន្លែង

សុខភាព២៣ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម