ព័ត៌មានជាតិ
VISA នឹងចូលរួមគាំទ្រគម្រោង Bakong Tourists App ជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា
ក្រុមហ៊ុនប័ណ្ណទូទាត់យក្សរបស់អាមេរិក VISA Worldwide នឹងចូលរួមសហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីរួមចំណែកគាំទ្រលើប្រតិបត្តិការនៃបាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលត្រូវបានដាក់ឱ្យដំណើការកាលពីពេលថ្មីៗនេះ។

ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល NBC កាលពីថ្ងៃទី ១០ខែកញ្ញានៅ NBC លោក Arturo Planell អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានសាទរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់របស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រតិបត្តិការប្រព័ន្ធបាគង Bakong និងបាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្មីៗនេះ។
លោកក៏បានបញ្ជាក់ថា៖«Visa បានត្រៀមខ្លួនគាំទ្រក្នុងដំណើរការគម្រោងនេះ សំដៅចូលរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀលផងដែរ»។
លោកស្រីបណ្ឌិត ជា សិរី ការគាំទ្រគំនិតផ្តួចផ្តើមនានាទាក់ទងប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងបានរំលេចពីលទ្ធភាពនៃការប្រើប្រាស់ទិន្នន័យប្រតិបត្តិការទូទាត់នេះ សម្រាប់ការវិភាគពីឥរិយាបថចំណាយរបស់ភ្ញៀវទេសចរ សំដៅបង្កើតជាមូលដ្ឋានរឹងមាំ ក្នុងការរៀបចំយុទ្ធសាស្រ្តទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

លោកស្រីបណ្ឌិត ក៏បានលើកឡើងពីវិសាលភាពនៃការប្រើប្រាស់កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដែលអាចប្រើប្រាស់នៅប្រទេសដែលកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយដូចជា ប្រទេសថៃ វៀតណាម និងឡាវ និងបណ្តាប្រទេសជាច្រើនទៀតនាពេលឆាប់ៗខាងមុខ។
ថ្លែងក្នុងកម្មវិធីដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App”កាលពីថ្ងៃទី១៩ខែសីហាកន្លងទៅនេះ លោកស្រីបណ្ឌិត ជា សិរីថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀតបាននិងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។
លោកស្រីបណ្ឌិតបានគូសបញ្ជាក់ទៀតថាចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ។

លោកស្រីបណ្ឌិតបានថ្លែងថា៖«ផ្អែកលើទិន្នន័យខាងលើបង្ហាញថា ប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិកតាមប្រព័ន្ធបាគង និងKHQR ទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងឆាប់រហ័សក្នុងចំណោមសាធារណជន ដែលបានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តអភិវឌ្ឍប្រព័ន្ធបាគងនៅក្នុងជំហានបន្ទាប់ ក្រោយពីបានដាក់ដំណើរការប្រកបដោយភាពជោគជ័យ ដើម្បីឱ្យប្រព័ន្ធបាគងអាចបំពេញមុខងារកាន់តែសម្បូរបែប អាចសម្រួលដល់សាធារណជនជាតិ និងអន្តរជាតិ ធ្វើប្រតិបត្តិការទូទាត់ឌីជីថល ប្រកបដោយបរិយាបន្ន»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


