Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិបន្តកើនឡើង ខណៈជម្លោះអាមេរិក-អ៊ីរ៉ង់នៅតែតានតឹង

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បន្តកើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃពុធនេះ ដោយសារតែកង្វល់ផ្នែកផ្គត់ផ្គង់ ខណៈយោធាអាមេរិក​​បន្តវាយប្រហារតាមអាកាស​ប្រឆាំងអ៊ីរ៉ង់ ១១ យប់ជាប់ៗគ្នា ហើយអ៊ីរ៉ង់បន្តវាយប្រហារសម្ព័ន្ធមិត្តអាមេរិកនៅតំបន់ឈូងសមុទ្រពែរ្ស។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ Brent បាន​កើនឡើង ១,៦០% ដល់ ៩២,៤៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ១០ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បាន​កើនឡើង ១,៤៧% ដល់ ៨៥,៥៨ ដុល្លារ/បារ៉ែល។

តម្លៃប្រេងទាំង២ បាន​កើនឡើងជាង ២% ពេលបិទការជួញដូរនៅថ្ងៃអង្គារ​ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ សប្ដាហ៍។

កងទ័ពអាមេរិកបានឱ្យដឹងថា ការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់បានចាប់ផ្ដើមនៅយប់ថ្ងៃអង្គារ (ម៉ោងអាមេរិក) ខណៈកងទ័ពគុយវ៉ែតអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ដ្រូនរបស់អ៊ីរ៉ង់។

ការវាយប្រហារទៅវិញទៅមក បានបង្កើនកង្វល់អំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក បន្ទាប់ពីក្រុមហ៊ូធីនៅយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានគំរាមវាយប្រហារនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត និងប្រកាសបិទផ្លូវសមុទ្រ បាប អែល ម៉ាន់ដេប ​​ដែលជាផ្លូវដឹកប្រេងជំនួសចេញពីមជ្ឈិមបូព៌ាដ៏សំខាន់។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ឯណោះវិញ បានឱ្យដឹងថា អាមេរិកបានចំណាយប្រាក់ ៣៧,៥ ​ប៊ីលានដុល្លារ ក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម