ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិបន្តកើនឡើង ខណៈភាពតានតឹងអាមេរិក-អ៊ីរ៉ង់មិនស្រាកស្រាន្ត
តម្លៃប្រេងឆៅអន្តរជាតិបានបន្តកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្ដាហ៍ ចំពេលដែលសហរដ្ឋអាមេរិកវាយប្រហារជុំថ្មីប្រឆាំងអ៊ីរ៉ង់ ខណៈក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែនកំណត់គោលដៅលើនាវាដឹកប្រេងនៅសមុទ្រក្រហម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ Brent បានកើនឡើង ២% ដល់ ៩៦ ដុល្លារ/បារ៉ែល ពោលគឺខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៨ មិថុនា គិតត្រឹមម៉ោង ៨ នៅទីក្រុងហុងកុង។ Brent បានកើនឡើងជាង ៣ ដុល្លារ ពេលបិទការជួញដូរថ្ងៃពុធ។
ដោយឡែក តម្លៃប្រេងអាមេរិក WTI វិញ បានកើនឡើង ១,៧% ដល់ ៨៨,២៧ ដុល្លារ/បារ៉ែល បន្ទាប់ពីហក់ឡើងជិត ៣% កាលពីថ្ងៃពុធ។
អ្នកជំនាញទីផ្សារបានទាញភ្ជាប់កំណើនតម្លៃទាំងនេះ ទៅនឹងភាពតានតឹងនៃស្ថានការណ៍នៅមជ្ឈិមបូព៌ា។ យោធាអាមេរិកបានបន្តវាយប្រហារអ៊ីរ៉ង់ ១២ យប់ជាប់ៗគ្នាកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ព្រមានថានឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បន្តវាយប្រហារលើនាវានៅច្រកសមុទ្រហ័រមូហ្ស។
អ៊ីរ៉ង់អះអាងថា ច្រកសមុទ្រហ័រមូហ្សត្រូវបានបិទទាំងស្រុង ហើយបានព្រមានថា នាវាដឹកប្រេងមិនអាចឆ្លងកាត់បានដោយគ្មានការសម្របសម្រួលពីអ៊ីរ៉ង់នោះទេ។ អ៊ីរ៉ង់ក៏បាននិយាយថា នាវាដឹកប្រេងមួយបានឆេះបន្ទាប់ពីផ្ទុះដោយសារធ្វើដំណើរកាត់តាមផ្លូវមីនសមុទ្រ ខណៈនាវា ២ គ្រឿងទៀតបានបត់ត្រឡប់ក្រោយវិញ។
ជាមួយគ្នានេះ ក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន ដែលអ៊ីរ៉ង់គាំទ្រ បានប្រកាសបិទផ្លូវសមុទ្រទៅកាន់អារ៉ាប៊ីសាអូឌីតតាមច្រក បាប អែល ម៉ាន់ដេប និងអះអាងថាបានវាយប្រហារនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត ២ គ្រឿង។ របាយការណ៍សន្តិសុខដែនសមុទ្របានឱ្យដឹងថា នាវាមួយក្នុងចំណោមនោះ ត្រូវបានវាយប្រហារនៅសមុទ្រក្រហម។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឱ្យដឹងថា ស្តុកប្រេងឆៅរបស់អាមេរិកបានកើនឡើង ២ លានបារ៉ែលកាលពីសប្តាហ៍មុន ផ្ទុយពីការរំពឹងទុករបស់អ្នកវិភាគដែលគិតថានឹងធ្លាក់ចុះ ១,១ លានបារ៉ែល។ កំណើនផ្គត់ផ្គង់បែបនេះ ជួបទប់តម្លៃប្រេងមិនឱ្យហក់ឡើងខ្លាំងភ្លាមៗ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


