ព័ត៌មានជាតិ
DBD នឹងបោះផ្សាយមូលបត្របំណុលនៅខែកុម្ភៈឆ្នាំ២០២៥ដើម្បីប្រមូលទុន៥លានដុល្លារ
ក្រុមហ៊ុន DBD ក្រុមហ៊ុនវិស្វកម្ម និងសំណង់ពហុបំណងនឹងកៀរគរទុនចំនួន ៥ លានដុល្លារពីការបោះផ្សាយមូលបត្របំណុលតាមរយៈផ្សារមូលបត្រកម្ពុជាដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ជាពិសេសបម្រើជាទុនបង្វិលលើគម្រោងវិនិយោគរបស់ខ្លួន។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនថ្ងៃទី២៩ ខែវិច្ឆិកា ស្តីពី ការបោះផ្សាយមូលបត្របំណុលនេះ ថា យោងតាមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ ដែលបានប្រព្រឹត្តទៅនាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា គ.ស. ២០២៤ តាមប្រព័ន្ធអនឡាញ ក្រុមហ៊ុនបានទទួលការអនុម័តពីភាគហ៊ុនិក លើការបោះផ្សាយមូលបត្របំណុលដែលមានបុគ្គលធានាសម្រាប់វិនិយោគិនគុណវុឌ្ឍិ ចំនួន ៥ លានដុល្លារអាមេរិក រយៈពេល ៥ ឆ្នាំ។
«ក្រុមហ៊ុននឹងប្រើប្រាស់ទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីបង្កើនទុនបង្វិលរបស់ក្រុមហ៊ុន»។ នេះបើយោងតាមសេចក្តីជូនដំណឹងនេះ។
បើតាមសេចក្តីជូនដំណឹងដដែល ក្រុមហ៊ុនកំពុងបន្តរៀបចំនូវនីតិវិធី និងបំពេញបែបបទទៅតាមច្បាប់ និងបទប្បញ្ញត្តិ ដែលតំណាងស្របច្បាប់ដោយលោក នាង វិធី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន ក្នុងការចុះហត្ថលេខាលើឯកសារទាំងអស់ដែលពាក់ព័ន្ធជាមួយការបោះផ្សាយមូលបត្របំណុលនេះ។

«ក្រុមហ៊ុនរំពឹងថា នឹងអាចចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលដែលមានបុគ្គលធានានៅលើ ផ្សារមូលបត្រកម្ពុជា (ផមក) នៅក្នុងខែមករា ឬដើមខែកុម្ភៈ ២០២៥ ខាងមុខ»។ នេះបើយោងតាមសេចក្តីជូនដំណឹងនេះ។
ត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមហ៊ុនមានប្រាក់ចំណូលសរុប ៦,១៤៧ ពាន់លានរៀល ដែលថយចុះចំនួន ៦៦,៧៧% បើធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំ ២០២៣ ដែលមានចំនួន ១៨,៤៩៥ ពាន់លានរៀល។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
ជាមួយគ្នានេះដែរ ប្រាក់ចំណូលចំនួនជាង ៦ ពាន់លានរៀល គឺជាចំណូលដែលបានពីគម្រោងសាងសង់ និងសេវា ជួសជុល រីឯ ៦០,៤៨២ លានរៀល ជាចំណូលពីការលក់សម្ភារៈសំណង់។ ក្រុមហ៊ុនមានខាតលម្អិតក្នុងការិយបរិច្ឆេទចំនួន ៦,៣០៤ ពាន់លានរៀល សម្រាប់ត្រីមាសនេះ។ ទ្រព្យសកម្មសរុបមានការថយចុះចំនួន ២០,៣៣% បើធៀបនឹងឆ្នាំ២០២៣ ដែលបានថយចុះពី ចំនួនជិត ៨៤ ពាន់លានរៀល ទៅជិត ៦៧ ពាន់លានរៀល ។
ក្រុមហ៊ុនDBD ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៥ ផ្តល់សេវាការរចនា ការសាងសង់ ការដំឡើង និងការកម្មថែទាំ។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុនចេញផ្សាយកន្លងមក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


