ព័ត៌មានអន្ដរជាតិ
តម្លៃផ្ទះថ្មីនៅចិនប្រចាំខែវិច្ឆិកា ធ្លាក់ចុះយឺតបំផុតក្នុងរយៈពេល ១៧ ខែ ខណៈវិបត្តិអចលនទ្រព្យបន្ត
ទិន្នន័យផ្លូវការរបស់ការិយាល័យស្ថិតិជាតិចិន ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា តម្លៃផ្ទះថ្មីនៅ ក្នុងប្រទេសចិន បានធ្លាក់ចុះយឺតបំផុតក្នុងរយៈពេល ១៧ ខែ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង បង្កើនវិធានការជំរុញសេដ្ឋកិច្ច ដើម្បីស្ដារវិស័យអចលនទ្រព្យដែលបន្តជាប់គាំងក្នុងវិបត្តិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃផ្ទះថ្មីនៅខែវិច្ឆិកា បានធ្លាក់ចុះ ០,១ ភាគរយ ក្នុងអត្រាប្រចាំខែ ក្រោយធ្លាក់ចុះ ០,៥ ភាគរយ នៅខែតុលា និងជាការធ្លាក់ចុះយឺតបំផុត រាប់ចាប់តាំងពីខែមិថុនាឆ្នាំមុន។ ក្នុងអត្រាប្រចាំឆ្នាំ តម្លៃផ្ទះថ្មីនៅចិន បានធ្លាក់ចុះ ៥,៧ ភាគរយ នៅខែវិច្ឆិកា និង ៥,៩ ភាគរយ នៅខែតុលា។
រយៈពេលប៉ុន្មានខែថ្មីៗនេះ អ្នកបង្កើតគោលនយោបាយចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវិស័យអចលនទ្រព្យឡើងវិញ ក្រោយជាប់គាំងតាំងពីឆ្នាំ ២០២១ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលធ្វើឱ្យពួកគេជួបបញ្ហាហិរញ្ញវត្ថុ។

ក្នុងចំណោមវិធានការថ្មីៗ ដែលមានគោលបំណងលើកទឹកចិត្តដល់ការទិញផ្ទះ គេឃើញមានដូចជា ការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ ការកាត់បន្ថយអនុបាតបង់រំលោះអប្បបរមា និងផ្ដល់ការលើកទឹកចិត្តពន្ធ ដើម្បីកាត់បន្ថយថ្លៃដើមប្រតិបត្តិការលំនៅដ្ឋានជាដើម។
គួរគូសបញ្ជាក់ថា វិស័យអចលនទ្រព្យ រួមចំណែកដ៏ធំក្នុងដំណើរការសេដ្ឋកិច្ចរបស់ចិន។ វិបត្តិនេះ បានបង្កឱ្យសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ចូលទៅក្នុងភាពមិននឹងន ដោយប៉ះពាល់ដល់តម្រូវការក្នុងស្រុក បង្កជាបញ្ហាបរិត្តផរណាជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


