សេដ្ឋកិច្ច
គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបមេគង្គឃី នៅក្រុងអរិយក្សត្រ សាងសង់លើផ្ទៃដី ២១០ ហិកតា
គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបមេគង្គឃីថ្មីសន្លាងដែលជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ស្ថិតនៅក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើតបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅលើផ្ទៃដី ២១០ ហិកតា។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ការបើកការដ្ឋាននៅថ្ងៃនេះ គឺជាការចាប់ផ្ដើមអភិវឌ្ឍដែនដីអរិយក្សត្រ បន្ទាប់ពីរាជធានីភ្នំពេញ ជ្រោយចង្វា ច្បារអំពៅ ដែលបានអភិវឌ្ឍជុំវិញទន្លេចតុមុខ។
លោក គួច ចំរើនថ្លែងថា គម្រោងតភ្ជាប់ទីក្រុងភ្នំពេញ មកកាន់ក្រុងអរិយក្សត្រ ជាកត្តាជំរុញនៃមូលដ្ឋាននេះ កាន់តែមានភាពអំណោយផល ក្នុងការអភិវឌ្ឍជាតំបន់លំនៅឋានថ្មី សម្រាប់ការស្នាក់នៅ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឈរលើលក្ខណៈអំណោយផល នៃភូមិសាស្ត្រក្រុងអរិយក្សត្រនេះ ការរៀបចំបង្កើតទីក្រុងរបណថ្មី នៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ជាប់នឹងរាជធានីភ្នំពេញ គឺពិតជាផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃនគររូបនីយកម្ម សុខមាលភាពទីក្រុង កំណើនប្រជាជន កំណើនតម្រូវការលំនៅឋាន នៅទីប្រជុំជន ជាពិសេសប្រជាពលរដ្ឋដែលប្រកបរបរអាជីវកម្ម និងបំពេញការងារប្រចាំថ្ងៃនៅរាជធានីភ្នំពេញ អាចជ្រើសរើសនូវទីតាំងលំនៅឋាននៅក្រុងអរិយក្សត្រ សម្រាប់ការស្នាក់នៅ។

បើតាមលោក គួច ចំរើន ក្រុងរណបថ្មី និងទំនើបនេះ នឹងរួមចំណែកយ៉ាងសំខាន់ឱ្យក្រុងអរិយក្សត្រខេត្តកណ្ដាល ក្លាយជាទីក្រុងឆ្លាតវៃ នាពេលបច្ចុប្បន្ន និងអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប។
លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប មានប្រសាសន៍ថា ទីក្រុងមេគង្គឃីមានទីតាំងផ្តល់នូវអំណោយផលល្អសម្រាប់ការអភិវឌ្ឍជាទីក្រុងនាពេលអនាគត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការវិនិយោគសាងសង់គម្រោងទីក្រុងដ៍ធំនេះគឺជាការវិនិយោគដ៏ត្រឹមត្រូវ ដែលបានបង្ហាញយ៉ាងច្បាស់ថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងងើបឡើងវិញ។
សម្ដេចជឿជាក់ថា គម្រោងទីក្រុងមេគង្គឃី នឹងរួមចំណែកបំពេញ ក្ដីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការជួយបង្កើនសម្មភាពនៃវិស័យអចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាការជួយវប្បធម៌ ទេសចរណ៍នៅកម្ពុជា។

គម្រោងសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និងក្រុមហ៊ុន Khun Sea Group នៅលើផ្ទៃដីទំហំ ២១០ ហិកតា ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ទល់មុខទន្លេចតុមុខ។
ក្នុងនោះផ្ទៃដី ១៤០ ហិកតា ក្រុមហ៊ុនគ្រោងអភិវឌ្ឍ ដោយបែកចែកជា ៦វិស័យសំខាន់ៗ៖
១. វិស័យពាណិជ្ជកម្ម រួមមានបណ្តុំអគារការិយាល័យ ផ្សារទំនើបតាមដងទន្លេ ដែលជាការអភិវឌ្ឍយ៉ាងសំខាន់ ក្នុងគោលដៅជំរុញសេដ្ឋកិច្ច ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់បម្រើតម្រូវការជាច្រើនដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។
២. វិស័យលំនៅដ្ឋាន មានបុរី ខុនដូ វិឡាឯកជន ដែលមានរចនាបែបសម័យ គុណភាព និងទស្សនីយភាពប្លែកដែលគិតគូរដល់បរិស្ថាន។
៣. វិស័យបដិសណ្ឋារកិច្ច មានដូចជាសណ្ឋារគារលំដាប់អន្តរជាតិ រីសត ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលសន្និបាត។
៤. វិស័យអប់រំ រួមមានបង្កើតសាលារៀន បណ្ណាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា និងជំនាញ ទាំងនេះមានសារៈសំខាន់ ការអភិវឌ្ឍចំណេះដឹង ជំនាញ ការផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយនិងសហគមន៍។
៥. វិស័យសុខាភិបាល ក្រុមហ៊ុនមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបង្កើតមន្ទីរពេទ្យ គ្លីនិក មជ្ឈមណ្ឌលសុខភាព ដែលនឹងបំពាក់គ្រឿងបរិក្ខាទំនើបៗ។
ទី. ៦ គឺ វិស័យទេសចរណ៍ និងវប្បធម៌ ដែលផ្នែកនេះនឹងត្រូវបង្កើតឡើងដើម្បីជួយជំរុញ ការផ្សព្វផ្សាយវប្បធម៌ និងជាមជ្ឈមណ្ឌលទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទីតាំងនេះ នឹងរួមបញ្ចូលរោងមហោស្រព ដែលនឹងបង្ហាញសិប្បកម្មក្នុងស្រុក ការសម្តែង ប្រពៃណី និងប្រវត្តិសាស្រ្តខ្មែរ និងរួមបញ្ចូលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត។
ដោយឡែកសម្រាប់ផ្ទៃដី ៧០ ហិកតា ក្រុមហ៊ុននឹងរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមានរៀបចំបណ្ដាញផ្លូវសាធារណៈ ដូចជា សាងសង់ច្រាំងទន្លេ ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


