សេដ្ឋកិច្ច
ការផ្ដល់ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ កើនឡើង
ការផ្ដល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើន ទោះបីមានការប៉ាន់ស្មានថា វិស័យនេះ មានកំណើនទាបក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។

គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យអចលនទ្រព្យមានប្រមាណ ៦,២០ ពាន់លានដុល្លារ ឬស្មើនឹង ១០%នៃទំហំឥណទានជាង ៦១ ពាន់លានដុល្លារ មានកំណើន ១៧,៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
របាយការណ៍ដដែល បានបង្ហាញថា ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ មានចំនួនសរុបប្រមាណ ៧,៣០ ពាន់លានដុល្លារ កើនឡើង ៣៣,៣ ភាគរយ។
លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង មានប្រសាសន៍ថា វិបត្តិដែលបានកើតឡើងនៅចុងឆ្នាំ ២០១៩ បានបញ្ចប់នៅក្នុងឆ្នាំ ២០២៤ នេះ ដែលលោកចាត់ទុកថា ជាឆ្នាំចុងក្រោយនៃវិបត្តិ។

លោកបណ្ឌិត គីម ហ៊ាង មើលឃើញថា ក្នុងឆ្នាំ ២០២៤ ការទិញ លក់ អចលនទ្រព្យ ចាប់ផ្ដើមកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនដូចមុនពេលកូវីដ១៩ នោះទេ។
លោកបណ្ឌិត គីម ហ៊ាងថ្លែងថា៖ «បើយើងលក់ដីមួយកន្លែង ១ លានដុល្លារ ចង់ មិនចង់ គឺមានគេសួរ ហើយគេតថ្លៃ លក់តម្លៃប៉ុណ្ណា គឺអាស្រ័យលើតម្រូវការរៀងៗខ្លួន ខ្ញុំមើលឃើញថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ ការលក់ដូរដីធ្លី មានសកម្មភាពឡើងវិញក្នុងកម្រិតមួយដែលថា អាចលក់បានអាស្រ័យលើតម្លៃ»។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងថា ការទិញ លក់ ចាប់ផ្ដើមមានសញ្ញាកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនទេ។ ជាទូទៅនៅពេលដែលមានការផ្គត់ផ្គង់ច្រើន នោះតម្លៃនឹងល្អ ហើយអ្នកដែលមានលទ្ធភាពនៅពេលបច្ចុប្បន្ន អ្នកខ្លះក៏ចាប់យកឱកាស ហ៊ានវិនិយោគ ប៉ុន្តែក៏មានអ្នកប្រឈមនឹងជាប់គាំងក្នុងការលក់ចេញច្រើន ដោយសារតែទំហំនៃការផ្គត់ផ្គង់នៅលើទីផ្សារ ដូចជា ផ្ទះ ដី និងសំណង់អាគារ គឺសម្បូរមានអ្នកលក់។
លោក ង៉ែត ជូ ថ្លែងថា៖ «ប្រតិបត្តិការទិញ លក់ ចាប់ផ្ដើមមានដង្ហើមខ្លះ គឺជាការចាប់យកឱកាសរបស់អ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុ ឧទាហរណ៍ថា មុនពេលកូវីដ១៩ មួយម៉ែត្រ ការ៉េ ៥០០ ដុល្លារ អញ្ចឹងដើម្បីបានលុយយកទៅប្រើប្រាស់គាត់សុខចិត្តលក់ចុះថ្លៃ ៥០% ឬ ២៥០ ដុល្លារ អញ្ចឹងមានការទិញ លក់ និងអាចមានអ្នកចាប់យកឱកាស នោះទីផ្សារហ្នឹងចាប់ផ្ដើមដំណើរការឡើងវិញ»។
ទោះយ៉ាងណា យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE នៅត្រីមាសទី៣ ឆ្នាំ ២០២៤ បង្ហាញថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគភាគច្រើនបានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។ ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតដល់ ៥,៥ពាន់លានដុល្លារអាម៉េរិក៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


