ព័ត៌មានជាតិ
កម្ពុជា និង វៀតណាមប្តេជ្ញាពង្រឹងសហប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្ម
គណៈប្រតិភូកម្ពុជាចំនួន២៥រូប តំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកិច្ចការនារី, ទីភ្នាក់ងារ GIZ និងម្ចាស់សហគ្រាសធុនតូចនិងមធ្យមបានចូលរួមបំពេញទស្សនកិច្ចទៅដល់បណ្តាសហគ្រាស និងទីតាំងផលិតរបស់ប្រទេសវៀតណាមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្មជាពិសេសវិស័យសហគ្រាសធុនតូចនិងមធ្យម។

សម្រាប់ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា អង្គការ UNIDO និងទីភ្នាក់ងារ GIZ បានរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម និងទស្សនកិច្ចទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
បើយោងតាម MISTI កម្មវិធីសំខាន់ៗរួមមានការកសាងបណ្តាញទំនាក់ទំនងធុរកិច្ច ដែលមានម្ចាស់អាជីវកម្មកម្ពុជា និងវៀតណាម មកពីប្រមាណ៥០ក្រុមហ៊ុន ដោយផ្តោតលើបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់កែច្នៃចំណីអាហារ និងការចែករំលែកបទពិសោធន៍ស្តីពីការអភិវឌ្ឍអាជីវកម្ម។
គណៈប្រតិភូកម្ពុជាបានចុះទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនចំនួន ៣ គឺ ក្រុមហ៊ុន San Ha Co., Ltd. ដែលជាអាជីវកម្មកសិឧស្សាហកម្មឈានមុខលើបច្ចេកវិទ្យាផលិតកម្មបក្សី និងកែច្នៃចំណីអាហារ, ក្រុមហ៊ុន Hoang Phat Fruits Co., Ltd. ដែលនាំចេញផលិតផលផ្លែឈើ, និងក្រុមហ៊ុន Viet Mold Machine Co., Ltd. ដែលល្បីឈ្មោះលើការផ្គត់ផ្កង់គ្រឿងម៉ាស៊ីនផលិត និងកែឆ្នៃគ្រាប់ស្វាយចន្ទី។

«ដំណើរទស្សនកិច្ចទាំងនេះបានផ្តល់ឱកាសដល់គណៈប្រតិភូកម្ពុជា បានស្វែងយល់អំពីបច្ចេកវិទ្យាទំនើបៗ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពផលិតកម្ម និងជំរុញនវានុវត្តន៍»។ នេះបើយោងតាម MISTI។
កម្មវិធីសំខាន់មួយនៃទស្សនកិច្ចនេះគឺវេទិកាផ្គូផ្គងធុរកិច្ច ដែលត្រូវបានសហការរៀបចំដោយការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសវៀតណាម និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ។ ធុរកិច្ចមកពីប្រទេសកម្ពុជា វៀតណាម និងសិង្ហបុរី បានស្វែងរកឱកាសសម្រាប់ភាពជាដៃគូ និងឱកាសពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗ ដូចជាកសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម។

វេទិកាផ្គូផ្គងអាជីវកម្ម និងទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីគម្រោងថ្នាក់តំបន់ “ពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន (ASEAN SME II)” ដែលអនុវត្តដោយទីភ្នាក់ងារ GIZ ក្រោមជំនួយហិរញ្ញវត្ថុពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការ UNIDO។
វៀតណាម គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី ៣ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ សម្រេចបានជាង ៦,៤ ពាន់លានដុល្លារ កើនឡើងជាង ២០ភាគរយ ក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅវៀតណាម បានហក់ឡើងជាង ៣១ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។កម្ពុជានាំទៅវៀតណាម មានទឹកប្រាក់ ២ ៩៦៧,៨១ លានដុល្លារ កើន ៣១,២ ភាគរយ និងទំនិញវៀតណាមនាំចូលមកកម្ពុជា ៣ ៤៥១,៥៥ លានដុល្លារ កើន១៤,៤ ភាគរយ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


