Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសបានហក់ឡើងជាថ្មី ក្រោយការឡើង​កាន់តំណែង​របស់​លោក ដូណាល់ ត្រាំ

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសមាននិន្នាការកើនឡើង បន្ទាប់ពីការកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities​ ប្រាប់​​កម្ពុជាថ្មីនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នេះថា តម្លៃហាងឆេងមាស​បានហក់​ឡើងជាង ៥០ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរ​ជាតិ បន្ទាប់ពីពិធីឡើង​កាន់ដំណែង​ជាប្រ​ធានាធិបតី លោក ដូណាល់ ត្រាំ ដោយឡើងពីតម្លៃ ២ ៧០២ ដុល្លារ ក្នុងមួយអោន​ ដល់ ២៧៥២ ដុល្លារ។ ហាងឆេងមាសកំពុងជួញដូរនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥នេះក្នុងតម្លៃ ២ ៧៥២ ដុល្លារ ក្នុងមួយអោន នៅក្នុងទីផ្សារអន្តរ​ជាតិ ឬស្មើនឹង ៣ ៣១៥ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។

សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣២៨ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥។

លោក ឡុង សំណាង បានថ្លែងបញ្ជាក់ថា តម្លៃមាសនឹងបន្តកើនឡើងទៀត ដោយសារភាពមិន​ច្បាស់លាស់​ក្នុងការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការចាត់ចែងរបស់ប្រធានាធិបតីថ្មី លោក ដូណាល់ ត្រាំ។

ម្យ៉ាងទៀត ការដាក់សម្ពាធ​ពន្ធ​របស់​​លោក ដូណាល់ ត្រាំ ទៅលើប្រទេស ក៏ដូចជាវិនិយោគិនធំៗមួយចំនួន ដែលនាំចូល​ទៅអា​មេរិក កត្តានេះនាំឱ្យថ្លៃទំនិញ និងអតិផរណាកើនឡើងផងដែរ។

លោក ឡុង សំណាង បញ្ជាក់ថា៖ «គោលនយោបាយហិរញ្ញវត្ថុធនាគារកណ្ដាលអាមេរិក កំពុង​ស្ថិតក្នុងអត្រាការប្រាក់មួយខ្ពស់ ២០២៥ នេះ ធនាគារកណ្ដាលអាមេរិក ក៏នឹងអាច​បន្ធូរ​បន្ថយ​នូវ​អត្រាការប្រាក់បន្ថែមតៀត ដែលរុញច្រានឱ្យរូបិយបណ្ណដុល្លារធ្លាក់ចុះ ហើយតម្លៃហាងឆេង​មាសនឹងកើនឡើងដោយស្វ័យប្រវត្តិ»។

បើតាមលោក ឡុង សំណាង ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ សង្គ្រាម ឬវិវាទ​របស់​ប្រទេសមួយចំនួន អាចនឹងកើតឡើងនៅក្នុងឆ្នាំ ២០២៥ បន្តទៀត ដែលរុញច្រានឱ្យ​មាស​កើន​ឡើងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម