ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ ពាក់កណ្ដាលនៃក្រុមហ៊ុនអាមេរិកនៅចិន ព្រួយបារម្ភពីជម្លោះពាណិជ្ជកម្ម ខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ
ជាងពាក់កណ្ដាលនៃក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសចិន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ បានព្រួយបាម្ភកាន់តែខ្លាំងអំពីភាពកាន់តែតានតឹងនៃជម្លោះពាណិជ្ជកម្មទ្វេភាគីរវាងចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិន (AmCham)។

ការស្ទង់មតិដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា ៥១ ភាគរយ នៃក្រុមហ៊ុនអាមេរិកដែលបានឆ្លើយតបនៃការស្ទង់មតិ មានមានការព្រួយបារម្ភអំពីការកាន់តែធ្លាក់ចុះនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នាពេលអនាគត។
របាយការណ៍ស្ទង់មតិនេះ ចុះផ្សេងក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់ស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងលើការដាក់ពន្ធគយលើប្រទេសផ្សេងៗ រួមទាំងចិន។
ប្រធាន AmCham ប្រចាំចិន លោក Alvin Liu បានលើកឡើងថា៖ «ទំនាក់ទំនងដែលប្រកបដោយស្ថិរភាព និងការស្ថាបនា គឺជាមូលដ្ឋាននៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានសារៈសំខាន់មិនត្រឹមតែសម្រាប់ភាពរុងរឿងនៃប្រទេសទាំង២របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរ»។

ការស្ទង់មតិរបស់ AmCham China រកឃើញថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់នៃគោលនយោបាយផ្សេងៗ និងជម្លោះពាណិជ្ជកម្ម គឺជាក្តីកង្វល់ដ៏ធំរបស់ធុរកិច្ចអាមេរិកនៅក្នុងប្រទេសចិន។
គួរគូសបញ្ជាក់ថា អាណត្តិមុនរបស់លោក ត្រាំ ត្រូវបានគេកំណត់ថាជា ការផ្ទុះឡើងនៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងការធ្លាក់ចុះជាទូទៅនៃសុច្ឆន្ទៈការទូតរវាងប្រទេសទាំង២។ ហើយបញ្ហានេះ មិនសូវជាមានភាពប្រសើរឡើងនោះទេ ក្រោយអតីតប្រធានាធិបតី លោក ចូ បៃដិន ឡើងកាន់តំណែងបន្ទាប់ក្នុងខែមករា ឆ្នាំ ២០២១។
កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាអំពីពន្ធគយ ១០ ភាគរយ លើទំនិញនាំចូលរបស់ចិន ដែលអាចនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ដោយសារតែតួនាទីរបស់ចិនលើខ្សែចង្វាក់ផ្គត់ផ្គង់ហ្វេនតានីល ដែលជាថ្នាំញៀនសម្លាប់ពលរដ្ឋអាមេរិកជាច្រើននាក់ក្នុងមួយឆ្នាំៗ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


