ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនចិនគ្រោងផលិត «មនុស្សយន្តធ្វើការ» ទ្រង់ទ្រាយធំ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម
ក្រុមហ៊ុនផលិតរ៉ូបូតចិន UBTech Robotics កំពុងត្រៀមផលិតមនុស្សយន្តធ្វើការទ្រង់ទ្រាយធំនៅចុងឆ្នាំនេះ ក្នុងគោលដៅចែកចាយមនុស្សយន្តឧស្សាហកម្មសេរ៊ី Walker S ចន្លោះពី ៥០០-១ ០០០ គ្រឿង ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម។

កាសែត South China Morning Post (SCMP) បានរាយការណ៍ថា ម៉ូដែលថ្មី Walker S2 រំពឹងថានឹងមានច្រើនជាង ៦០ ភាគរយ នៃការចែកចាយមនុស្សយន្តសរុបនៅឆ្នាំនេះ។ តាមសេចក្តីរាយការណ៍ មនុស្សយន្តទាំងនេះនឹងត្រូវបញ្ជូនទៅកាន់ឧស្សាហកម្មផ្សេងៗ រួមទាំងក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Foxconn និងក្រុមហ៊ុនដឹកជញ្ជូន SF Express ជាដើម។
សេចក្ដីរាយការណ៍លើបញ្ហានេះ ធ្វើឡើងចំពេលដែលឧស្សាហកម្មចិនជាច្រើន ជាពិសេសផលិតកម្ម កំពុងប្រឈមនឹងការខ្វះខាតបុគ្គលិក។ កង្វះកម្លាំងពលកម្មជាហេតុផលធំមួយដែលធ្វើឱ្យរោងចក្រនានា ចាប់អារម្មណ៍កាន់តែខ្លាំងការប្រើមនុស្សយន្តធ្វើការ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន មនុស្សយន្តធ្វើការស៊េរី Walker S រួមមាន ម៉ូឌែល Walker S ម៉ូឌែល Walker S1 និងម៉ូឌែលថ្មីមិនទាន់ចេញ Walker S2។ ប្រព័ន្ធមនុស្សយន្តទំនើបទាំងនេះ មានភាពច្បាស់លាស់ និងសុវត្ថិភាព និងមានគោលបំណងជួយដល់ឧស្សាហកម្មដោយការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងរ៉ូបូត។
គួរគូសបញ្ជាក់ថា មនុស្សយន្តធ្វើការរបស់ UBTech Robotics បានដាក់ដំណើរការដោយជោគជ័យនៅក្រុមហ៊ុនមួយចំនួនរួចហើយ រួមទាំងនៅរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


