ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីសន្សំថវិការដ្ឋ ១,២ ប៊ីលានដុល្លារ ដោយកាត់បន្ថយការចំណាយធ្វើដំណើររបស់មន្រ្តី
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានឱ្យដឹងកាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលបានសន្សំថវិការដ្ឋប្រមាណ ១,២ ប៊ីលានដុល្លារ ដោយកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់រដ្ឋមន្រ្តី និងមន្រ្តី។ នេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ Indonesia Business Post។

លោកប្រធានាធិបតីបានប្រាប់ទៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធ សប្ដាហ៍មុនថា៖ «ខ្ញុំកំពុងកាត់បន្ថយការធ្វើទស្សនកិច្ចអាជីវកម្មពាក់កណ្តាល។ យើងអាចសន្សំប្រាក់បានច្រើនជាង ២០ ទ្រីលានរូពៀ (១,២ ប៊ីលានដុល្លារ)»។
លោក ប្រាបូវូ បាននិយាយថា ថវិកាដែលនៅសល់ពីការកាត់បន្ថយថវិកាសម្រាប់ស្ថាប័នរដ្ឋាភិបាល អាចប្រើប្រាស់សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈមួយចំនួនដូចជាទំនប់វារីអគ្គិសនី ការអភិវឌ្ឍន៍ និងជួសជុលសាលារៀនរាប់ម៉ឺន និងជាពិសេស កម្មវិធីអាហារបំប៉នឥតគិតថ្លៃ (MBG) របស់ឥណ្ឌូណេស៊ី។

ជាមួយគ្នានោះ លោកក៏បានណែនាំដល់រដ្ឋមន្ត្រី និងប្រធានស្ថាប័នដែលមានវត្តមានក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ឱ្យសន្សំថវិកាសម្រាប់សកម្មភាពគម្រប់ខួបតាមស្ថាប័ន។
គួររំឭកថា កាលពីដើមខែធ្នូ ឆ្នាំ ២០២៤ លោក ប្រាបូវូ បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុកាត់បន្ថយថវិកាសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរបស់រដ្ឋមន្ត្រី និងមន្ត្រី ដែលជាសមាជិកនៃគណៈរដ្ឋមន្ត្រីក្រហម និងស ដែលជាងាររបស់គណៈរដ្ឋមន្រ្តីបច្ចុប្បន្នរបស់ឥណ្ឌូណេស៊ី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣៧ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


