ព័ត៌មានអន្ដរជាតិ
ថៃគ្រោងចំណាយប្រាក់ ៧ លានដុល្លារ ដើម្បីរៀបចំសង្រ្កាន្តឆ្នាំនេះ
ក្រសួងទេសចរណ៍ និងកីឡាថៃ កំពុងស្នើសុំថវិកាចំនួន ២៤០ លានដុល្លារ (ប្រហែល ៧ លានដុល្លារ) ទៅគណៈរដ្ឋមន្ត្រី ដើម្បីយកទៅប្រើសម្រាប់ការរៀបចំពិធីបុណ្យចូលឆ្នាំសង្ក្រាន្តថៃ នៅខែមេសា ជាមួយនឹងគោលដៅកើបចំណូលចន្លោះពី ៤០-៥០ ប៊ីលានបាត (១,១៧-១,៤៦ ប៊ីលានបាត)។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sorawong Thienthong បាននិយាយថា ភ្ញៀវទេសចរអន្តរជាតិប្រហែល ១,៥ លាននាក់ បានទៅលេងប្រទេសថៃ ក្នុងអំឡុងពិធីបុណ្យសង្រ្កាន្តឆ្នាំមុន ហើយក្រសួងចង់បង្កើនចំនួននេះឱ្យបានចន្លោះពី ១០-២០ ភាគរយ ដើម្បីកើបចំណូលតាមគោលដៅ។
បើតាមផែនការ រដ្ឋាភិបាលនឹងរៀបចំ «មហាសង្រ្កាន្តពិភពលោក» ចន្លោះពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ មេសា ឆ្នាំនេះ នៅទីក្រុងបាងកក។ លោក Sorawong បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃនឹងពិចារណាលើថវិកាចំនួន ២៤០ លានបាត ដែលត្រូវបានរៀបចំសម្រាប់គម្រោងនេះ នៅសប្តាហ៍ក្រោយ។
បើតាមបាងកកប៉ុស្តិ៍ ក្រៅពីការរៀបចំសង្រ្កាន្តនៅក្រុងបាងកក ក្រសួងវប្បធម៌ថៃឯណោះវិញ ក៏នឹងរៀបចំពិធីបុណ្យសង្ក្រាន្តនៅក្នុងខេត្តចំនួន ១៧ ផ្សេងទៀតទូទាំងប្រទេសផងដែរ។

ជាមួយគ្នានោះ លោក Sorawong និយាយថា ថៃនឹងរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍នានាពេញមួយឆ្នាំ ដើម្បីឱ្យឧស្សាហកម្មទេសចរណ៍ដើររហូត និងមិនគួរមាន «រដូវទាប» នោះទេ។ សម្រាប់គោលដៅប្រចាំឆ្នាំ លោក Sorawong បាននិយាយថា រដ្ឋាភិបាលចង់ទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣៩ លាននាក់ ជាមួយនឹងប្រាក់ចំណូលចំនួន ៣,៥ ទ្រីលានបាត ( ១០២ ប៊ីលានដុល្លារ)។
ចំណែកឯរដ្ឋាភិបាលថៃវិញ បានប្រកាសកាលពីថ្ងៃពុធថា «ពិធីបុណ្យរដូវប្រាំងថៃ» ជាមួយនឹងពិធីបុណ្យ និងព្រឹត្តិការណ៍ផ្សេងៗដែលដំណើរការពីខែមីនា ដល់ខែកញ្ញា នឹងបង្កើតប្រាក់ចំណូលជាប់លាប់សម្រាប់អំឡុងពេលនេះ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


