សេដ្ឋកិច្ច
របរខ្វៃកណ្ដុរអ្នកបាត់ដំបង នៅតែរក្សាបានទីផ្សារល្អ
មុខរបរខ្វៃកណ្ដុរ របស់លោក មុយ ចំរើន ដែលមានទីតាំងស្ថិតនៅស្រុកបរវេល ខេត្តបាត់ដំបង បច្ចុប្បន្ននេះនៅតែរក្សាបានទីផ្សារល្អមិនខុសពីឆ្នាំមុនៗ ខណៈមានការពេញនិយមពីប្រជាពលរដ្ឋជាច្រើនពីតាមបណ្តាខេត្តផ្សេងៗ។

លោក មុយ ចំរើន អាយុ៣៧ឆ្នាំ ជាអ្នកចិញ្ចឹម និងខ្វៃកណ្ដុរលក់ ស្ថិតនៅស្រុកបរវេល ខេត្តបាត់ដំបង បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្ននេះ របរចិញ្ចឹមនិងខ្វៃកណ្ដុររបស់លោក នៅតែរក្សាបានអតិថិជនច្រើនគួរសម មិនខុសអ្វីពីឆ្នាំមុនៗ។

លោកបន្តថា មូលហេតុដែលលោកនៅតែរក្សាបានអតិថិជនច្រើនដដែល ដោយសារតែកណ្ដុរខ្វៃរបស់លោកមានរសជាតិឆ្ញាញ់ និងមានអនាម័យស្អាត មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
ជារៀងរាល់ថ្ងៃ ចំរើន អាចខ្វៃកណ្ដុរលក់បានប្រមាណជាង២០គីឡូ ដោយក្នុងមួយគីឡូអាចលក់ទៅកាន់ទីផ្សារបានចន្លោះពី ១០ដុល្លារ ទៅ១៥ដុល្លារ តាមតម្រូវការរបស់អតិថិជន។

ចំពោះទីផ្សារវិញ ចំរើន បានឱ្យដឹងទៀតថា កណ្ដុររបស់លោកជាទូទៅ មានអតិថិជនជួយគាំទ្រស្ទើរតែ ២៥ខេត្ត-ក្រុង តាមរយៈការបញ្ជាទិញតាមអនឡាញជារៀងរាល់ថ្ងៃ។
បើក្រឡេកទៅក្រោយបន្ដិច ចំរើន ជាអតីតពលករធ្វើការនៅប្រទេសថៃ តែដោយសារការតស៊ូ និងព្យាយាមអំណត់ក្នុងការងារទើបធ្វើឱ្យចំរើនបានវិវត្តខ្លួនមកជាអ្នកជំនាញចិញ្ចឹម និងខ្វៃកណ្ដុរលក់ដ៏ល្បីឈ្មោះមួយរូបប្រចាំខេត្តបាត់ដំបង។

គិតមកទល់ពេលនេះ មុខរបរចិញ្ចឹម និងខ្វៃកណ្ដុរ របស់ចំរើន មានរយៈពេល៦ឆ្នាំមកហើយ តែអ្វីដែលជាក្ដីសង្ឃឹមរបស់លោក ទៅថ្ងៃខាងមុខ អតីតពលកររូបនេះ ក៏មានគម្រោងចង់បង្កើតកសិដ្ឋានរបស់លោកឱ្យចេញទៅជាភោជនីយដ្ឋានតូចមួយ ដើម្បីទទួលភ្ញៀវ និងអាចអញ្ជើញមកទស្សនាកម្សាន្តអំពីការចិញ្ចឹមសត្វក្នុងកសិដ្ឋាន ព្រមទាំងអាចភ្លក្សរសជាតិកណ្ដុរខ្វៃដ៏មានរសជាតិឆ្ងាញ់ បានថែមទៀតផង៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


