ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិ បំបែកកំណត់ត្រាថ្មី ខ្ពស់ជាង ៣ ០០០ ដុល្លារ/អោន
តម្លៃមាសអន្តរជាតិសម្រាប់ការជួញដូរនៅថ្ងៃអង្គារនេះ បានបំបែកកំណត់ត្រាខ្ពស់បំផុតជាថ្មី និងជាលើកទី២ក្នុងប្រវត្តិសាស្រ្តដែលវាថ្លៃលើស ៣ ០០០ ដុល្លារ/អោន ដោយសារតែកង្វល់សេដ្ឋកិច្ចជុំវិញគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារនេះ មាសជួញដូរដោយផ្ទាល់ មានតម្លៃ ៣ ០០៥,០៩ ដុល្លារ/អោន។ កម្រិតខ្ពស់បំផុតជាលើកដំបូងគឺ ៣ ០០៤,៨៦ ដុល្លារ/អោន សម្រាប់ការជួញដូរកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
រាប់តាំងពីដើមឆ្នាំ ២០២៥ មក តម្លៃមាសបានកើនឡើង ១៤ ភាគរយ រួចទៅហើយ ដោយសារតែការព្រួយបារម្ភសេដ្ឋកិច្ច និងបញ្ហាភូមិសាស្រ្តនយោបាយ។ រាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចនៅខែមករាមក តម្លៃមាសបានបំបែកកំណត់ត្រាខ្ពស់បំផុត ប្រមាណ ១៤ ដង ដោយសង្រ្គាមពាណិជ្ជកម្មក្រោមគោលនយោបាយពន្ធគយរបស់លោក ធ្វើឱ្យវិនិយោគិនងាកទៅទិញទ្រព្យសម្បត្តិសុវត្ថិភាពមួយនេះ។
គេមើលឃើញថា កំណើនតម្លៃ ៣ ០០០ ដុល្លារ/អោននេះ កើតឡើងតាមការព្យាករទុករបស់ធនាគារអន្តរជាតិធំៗជាច្រើន។ ក្រោមការវិវត្តចុងក្រោយ ធនាគារវិនិយោគ UBS បានបង្កើនការព្យាករតម្លៃមាសរបស់ខ្លួនដល់ ៣ ២០០ ដុល្លារ/អោន ពីត្រឹម ៣ ០០០ ដុល្លារ/អោន ក្នុងការព្យាករកាលពីលើកមុនដោយលើកឡើងពីហានិភ័យគោលនយោបាយផ្សេងៗដែលកំពុងបន្ត និងជម្លោះពាណិជ្ជកម្មដែលកាន់តែអាក្រក់ទៅៗ៕
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


