ព័ត៌មានជាតិ
ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ នៅសៀមរាបជិតពេញ នៅមុនពេលអង្គរសង្ក្រាន្ត និងបុណ្យចូលឆ្នាំខ្មែរ
ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់ស្នាក់នៅក្នុងខេត្តសៀមរាបមានការកើនឡើងមុនពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ និងពិធីបុណ្យចូលឆ្នាំខ្មែរ ខណៈតម្លៃបន្ទប់មិនមានការកើនឡើងនោះទេ។

លោក ប៊ុនធឿន បុគ្គលិកផ្នែកលក់នៅសណ្ឋាគារ La Residence Blanc D’Angkor Hotel បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥នេះថា ការកក់បន្ទប់ស្នាក់នៅមានកំណើនដែលគិតមកដល់ពេលនេះ ប្រមាណ ៥០% ដែលភាគច្រើនជាភ្ញៀវក្នុងស្រុក ខណៈតម្លៃ ៤០ ដុល្លារ ពោលគឺមិនមានការកើនឡើងនោះទេ។
កញ្ញា ដានី បុគ្គលិកផ្នែកលក់នៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel បង្ហើបប្រាប់ថា នៅក្នុងក្រុងសៀមរាប មានការកក់បន្ទប់ច្រើនហូរហែរ ដែលទំនងជិតពេញហើយ អំឡុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន និងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

កញ្ញា ទេវី បុគ្គលិកផ្នែកលក់ នៅសណ្ឋាគារ Rambutan Hotel & Resort in Siem Reap ក៏បានប្រាប់ដូចគ្នាថា កំណើននៃការកក់បន្ទប់ស្នាក់នៅមានការកើនឡើងខ្ពស់ នៅមុនពេលចូលឆ្នាំខ្មែរ ដែលមានទាំងភ្ញៀវបរទេស និងក្នុងស្រុក។
សូមជំរាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល៣ ថ្ងៃ គឺថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥៕


អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


