សេដ្ឋកិច្ច
កំណើនរោងចក្រផលិតសំបកកង់រថយន្ត ធ្វើឱ្យដំណាំកៅស៊ូកម្ពុជា កាន់តែមានភាពទាក់ទាញ
នាយកប្រតិបត្តិក្រុមហ៊ុន Sailun លោក គឹន ឧត្តមមុនីស៊ីណាតបានលើកឡើងថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តធំៗ នឹងធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជាកាន់តែរីកដុះដាលនៅថ្ងៃអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញការវិនិយោគ។

លោក គឹន ឧត្តមមុនីស៊ីណាត អះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Sailun គ្រោងប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពីឆ្នាំមុន។
លោក គឹន ឧត្តមមុនីស៊ីណាត បញ្ជាក់ថា៖ «ប្រជាពលរដ្ឋដែលចង់ដាំកៅស៊ូមិនទាន់ហួសពេលទេ គ្រាន់តែវត្តមានរោងចក្រផលិតសំបកកង់រថយន្ត Sailun ចំនួន ៣ បច្ចុប្បន្នការផ្គត់ផ្គង់នៅខ្វះ ចុះទម្រាំតែរោងចក្រទាំង ៣ នោះគាត់ផលិតពេញបន្ទុក អាចនិយាយបានថា តម្រូវការ វាមិនមែនត្រឹមតែ ១០ ម៉ឺនតោន ហ្នឹងទេ តម្រូវការវាអាចនឹងលើសហ្នឹងទៅទៀត»។
លោក គឹន ឧត្តមមុនីស៊ីណាត បន្តថា ថ្មីៗនេះមានរោងចក្រមួយទៀត កំពុងតែសាងសង់ ដែលបោះទុនវិនិយោគរហូតដល់ ៥០០ លានដុល្លារ បន្ថែមទៀត និងមានរោងចក្រ ២ ទៅ៣ បន្ថែមទៀត នៅពេលដែលរោងចក្រទាំងនេះ សាងសង់រួចរាល់ នឹងស្រូបទាញជ័រកៅស៊ូបន្ថែមទៀតដែលទាមទារឱ្យកសិករត្រូវតែដាំបន្ថែមទៀត។

លោក គឹន ឧត្តមមុនីស៊ីណាត បន្ថែមថា វត្តមានរោងចក្រធំៗនៅស្រុកខ្មែរ មិនត្រឹមតែជួយដំណាំកៅស៊ូដែលមានបច្ចុប្បន្ននេះទេ វានឹងជួយឱ្យដំណាំកៅស៊ូនៅស្រុកខ្មែររីដុះដាលច្រើនជាងហ្នឹងហើយ វាអាចនឹងកាត់បន្ថយដីដែលនៅសល់។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មីថាវត្តមានរោងចក្រផលិតសំបកកង់រថយន្ត នឹងធ្វើឱ្យតម្លៃជ័រកៅស៊ូកម្ពុជាមានភាពល្អប្រសើរ។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ រោងចក្រ ហើយនឹងបន្តកើនឡើងទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលសំបងកង់រថយន្តមានទឹកប្រាក់ជាង៨៧៤,៦លានដុល្លារកើនឡើងជិត១៣០ភាគរយធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់តែជាង៣៨០,៦លានដុល្លារ។
នៅក្នុងឆ្នាំ ២០២៤ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។
យោងតាមអគ្គនាយកដា្ឋនកៅស៊ូ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


