សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ទេសចរអន្តរជាតិជាង ១,២ លាននាក់ នាដើមឆ្នាំនេះ កើនឡើងខ្ពស់
គិតត្រឹមរយៈពេល ២ ខែដំបូង ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៥ មានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១,២៦ លាននាក់ (១ ២៦៣ ៩៨៥) បានមកទស្សនាកម្ពុជា មានការកើនឡើងជិត ២៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥។

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ១,២៦ លាននាក់ ភ្ញៀវទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៣៥១ ៩៣៤ នាក់ កើនឡើង ៤២,២% វៀតណាម ២០២ ១២១ នាក់ កើន ៩% ចិន ១៨៤ ៣៧២ នាក់ កើនឡើង ៦៧,៦% អាមេរិក ៥១ ៥១២ នាក់ កើនឡើង ១៣,៥% និងកូរ៉េ ៥០ ៧៥៦ នាក់ ធ្លាក់ចុះ ៣,៣%។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា លំហូរភ្ញៀវទេសចរបាន កើនឡើងចាប់តាំងពីដើមឆ្នាំ ២០២៥ ដោសារសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្តក្នុងការធ្វើដំណើរចូលមក។
លោកស្រីបានបន្ថែមថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ផ្លូវល្បឿនលឿនទៅកាន់ទីតាំងតំបន់ទេសចរណ៍ក៏ជាកត្តាទាក់ទាញភ្ញៀវទេសចរផងដែរ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងកាលពីពេលថ្មីៗនេះថា កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧,៥ លាននាក់ នៅក្នុងឆ្នាំ ២០២៥ ជាមួយនឹងការដាក់ឱ្យដំណើការនៃព្រលានយន្តហោះអន្តរជាតិតេជោនាខែកក្កដាខាងមុខនេះនឹងបង្កើនការតភ្ជាប់កម្ពុជាទៅកាន់ទិសដៅទេចរណ៍កាន់តែច្រើនទាំងក្នុងតំបន់ និងសកលលោក។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះទទួលបានចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនជាង ១៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


