សេដ្ឋកិច្ច
វៀតណាមបញ្ចូលថាមពលនុយក្លេអ៊ែរ ទៅក្នុងផែនការអគ្គិសនី ១៣៦ ប៊ីលានដុល្លារ
វៀតណាម ដែលពឹងផ្អែកខ្លាំងលើថាមពលធ្យូងថ្ម គ្រោងនឹងបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនឱ្យខ្លាំងនៅឆ្នាំ ២០៣០ ដោយផ្តោតលើថាមពលកកើតឡើងវិញ និងបញ្ចូលថាមពលនុយក្លេអ៊ែរទៅក្នុងផែនការល្បាយអគ្គិសនីរបស់ប្រទេស។ នេះតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលវៀតណាម បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅ វៀតណាមនឹងត្រូវការការវិនិយោគសរុបចំនួន ១៣៦,៣ ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០៣០ ពោលគឺស្មើនឹងជាង ១/៤ នៃផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ ២០២៤ របស់ប្រទេស។
វៀតណាមដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនៅអាស៊ីអាគ្នេយ៍ ត្រូវការពង្រីកការផ្គត់ផ្គង់ថាមពលឱ្យបានរហ័ស ខណៈតម្រូវការអគ្គិសនីកើនឡើងដើម្បីជៀសវាងកង្វះខាត ដែលធ្វើឱ្យអ្នកវិនិយោគបរទេសចាប់អារម្មណ៍នាពេលថ្មីៗនេះ។ វៀតណាមក៏ចង់កាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ដែលនៅតែជាប្រភពថាមពលសំខាន់របស់ប្រទេសផងដែរ។
រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីយប់ថ្ងៃពុធថា នៅក្រោមផែនការមេដែលបានអនុម័ត វៀតណាមចង់បង្កើនសមត្ថភាពផលិតថាមពលសរុបរបស់ខ្លួន ដល់ចន្លោះពី ១៨៣-២៣៦ ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ពោលគឺកើនឡើងពីច្រើនជាង ៨០ ជីហ្គាវ៉ាត់ នៅចុងឆ្នាំ ២០២៣។

ដើម្បីសម្រេចបានដូច្នេះ វៀតណាមកំពុងងាកទៅរកថាមពលនុយក្លេអ៊ែរ បន្ទាប់ពីបានផ្អាកកម្មវិធីថាមពលនុយក្លេអ៊ែរក្នុងឆ្នាំ ២០១៦ ក្រោយគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូហ្ស៊ីម៉ា នៅជប៉ុន និងចំពេលមានឧបសគ្គថវិកា។
រដ្ឋាភិបាលបាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែដំបូងរបស់វៀតណាម នឹងបើកដំណើរការនៅចន្លោះឆ្នាំ ២០៣០ និង ២០៣៥ ជាមួយនឹងសមត្ថភាពសរុបរហូតដល់ ៦,៤ ជីហ្គាវ៉ាត់ និងបន្ថែម ៨ ជីហ្គាវ៉ាត់ផ្សេងទៀតទៅក្នុងល្បាយអគ្គិសនី ត្រឹមឆ្នាំ ២០៥០។
កន្លងមក មន្ត្រីវៀតណាមបាននិយាយថា វៀតណាមបានពិភាក្សាអំពីម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច ដែលទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិយាយថា នៅតែស្ថិតក្រោមការអភិវឌ្ឍ ប៉ុន្តែនឹងមានតម្លៃសមរម្យជាងការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថាមពលធំ។ កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងរៀបចំកិច្ចពិភាក្សាជាមួយដៃគូបរទេស អំពីគម្រោងថាមពលនុយក្លេអ៊ែរ រួមទាំងពីប្រទេសរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


