សេដ្ឋកិច្ច
អ្នកជំនាញអះអាង តម្លៃមាសមាននិន្នាការកើនឡើង
តម្លៃហាងឆេងមាសបានកើនឡើងដល់ជាង ៤ ពាន់ដុល្លារក្នុងមួយតម្លឹង ខណៈធនាគារកណ្ដាលអាមេរិកសម្រេចរក្សាអត្រាការប្រាក់ដដែល។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានប្រាប់ថា តម្លៃមាសនៅពាក់កណ្ដាលខែ ឧសភានេះ តម្លៃមាសអាចនឹងឡើងចុះ នៅក្នុងចន្លោះ ៣៩៥០ ដុល្លារ ដល់ ៤ ២០០ ដុល្លារ ក្នុងមួយតម្លឹង។
លោក ឡុង សំណាង បញ្ជាក់ថា ព័ត៌មានធនាគារកណ្ដាលអាមេរិកសម្រេចរក្សាអត្រាការប្រាក់នៅថ្ងៃទី ០៨ ខែឧសភានេះ មានឥទ្ធិពលតិចតួចដល់តម្លៃហាងឆេងមាស ដោយសារតែភាគរយច្រើនដែលគេដឹងថា ធនាគារអាមេរិកនឹងរក្សាការប្រាក់ដដែល។
លោក ឡុង សំណាង បន្ថែមថា៖ «ប្រសិនយើងមើលហាងឆេងមាសប៉ះតិចមែនទែន ដោយសារតែព័ត៌មានអត្រាការប្រាក់អាមេរិកមានភាគរយច្រើនទៅហើយ ដែលគេបានដឹងថា ប្រាកដកណាស់គេត្រូវរក្សាអត្រាការប្រាក់ទុក អញ្ចឹងព័ត៌មានដែលគេបានដឹងហើយ គេសម្រុកទិញតាំងពីដើមខែ ដូច្នេះកម្រិតនៃការស្ទុះឡើងគឺឡើងតាំងពីដើមខែ ពេលដែលរក្សាការប្រាក់ដដែល មានន័យថា លំនឹងសេដ្ឋកិច្ចអាមេរិក ជាមួយអតិផរណា និងតម្លៃលុយត្រូវចំណុចមួយដែលគេចង់បាន»។

លោក ឡុង សំណាង បញ្ជាក់ថា ការរក្សាអត្រាការប្រាក់របស់អាមេរិក ធ្វើឡើងដើម្បីទប់នូវតម្លៃអតិផរណាកំពុងកើនឡើងបន្តិច ដែលលោកអះអាងថា តម្លៃមាសនឹងមាននិន្នាការកើនឡើង ខណៈអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅពេលខាងមុខ។
ហាងឆេងមាសជួញដូរនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ តម្លៃ ៤០៥០ ដុល្លារ ក្នុងមួយតម្លឹង ខណៈតាមបណ្ដាហាងនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤១០ ដុល្លារ ក្នុងមួយជី និងទិញចូល ៤០០ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


