សេដ្ឋកិច្ច
ជប៉ុនសន្យាជំរុញឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា សំដៅទាក់ទាញវិនិយោគិនជប៉ុន
លោក Shoichi KOBAYASHI ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) បានសន្យាខិតខំចូលរួមជំរុញឱ្យមានការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់ទាក់ទាញការវិនិយោគរបស់ជប៉ុនមកកម្ពុជាបន្ថែមទៀត។

លោក Shoichi KOBAYASHI បានលើកឡើងក្នុងពេលដឹកនាំគណៈប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន ជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥។
លោក ជា វុទ្ធី បានលើកឡើងពីសាវតា នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាតាំងពីចុងឆ្នាំ២០០៥ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលមានគោលបំណងសំខាន់ធ្វើពិពិធកម្មឧស្សាហកម្ម និងពិពិធកម្មប្រភពទុនវិនិយោគ។
លោកអគ្គលេខាធិការក៏បានលើកឡើងពីជោគជ័យរបស់គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅកម្ពុជា ហើយគម្រោងទាំងនោះពិតជាបានចូលរួមធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា ដោយបានស្រូបទាញនូវឧស្សាហកម្មថ្មីៗមួយចំនួន ដូចជា ការដំឡើងយានយន្ត, ការផលិតសំបកកង់យានយន្ត, ការដំឡើងកង់, ការផលិតគ្រឿងសង្ហារឹម, ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី។

លោកបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះការវិនិយោគថ្មីរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជានៅមានកម្រិត បើទោះបីជាមានការពង្រីកសកម្មភាពរបស់ការវិនិយោគជប៉ុនដែលមានស្រាប់។
លោកអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យគណៈប្រតិភូជួយជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញការវិនិយោគជប៉ុន ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ដល់ក្រុមហ៊ុនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោកបណ្ឌិត Shoichi KOBAYASHI សាទរនូវជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានាពេលកន្លងមក និងបានទទួលយកនូវការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ដោយសន្យាថា នឹងខិតខំចូលរួមជំរុញឱ្យមានការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់ទាក់ទាញការវិនិយោគរបស់ជប៉ុនមកកម្ពុជាបន្ថែមទៀត។
វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន JDI គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ជប៉ុន ដែលបានចូលរួមក្នុងគម្រោងកសាងជាតិ (nation-building projects) នៅក្នុងប្រទេសនានា រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។
វិទ្យាស្ថាននេះផ្តោតសំខាន់ទៅលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលវិទ្យាស្ថានជឿជាក់ថា អាចទាក់ទាញវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្កើតការងារ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


