សេដ្ឋកិច្ច
ពន្ធបដិការអាមេរិកប៉ះពាល់កម្រិតណា ប្រសិនបើអាមេរិកអនុវត្តជាមួយកម្ពុជា
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិត ផលធ្វើដំណើរបានលើកឡើងថា ពន្ធបដិការរបស់អាមេរិក-កម្ពុជា មិនទាន់ច្បាស់លាស់នៅឡើយទេថាតើ វានឹងប៉ះពាល់កម្រិតណា?

លោកថា ប្រសិនបើអាមេរិអនុវត្តពន្ធបដិការនេះ វានឹងប៉ះពាល់ ប៉ុន្តែផលប៉ះពាល់វានឹងមានទៅតាមកម្រិត វានឹងមានទៅតាមសេនារីយោផ្សេងៗ ដែលលោកបញ្ជាក់ថា តើនៅចុងបញ្ចប់ អត្រាពន្ធទៅលើប្រទេសផ្សេងៗ ជាពិសេស ប្រទេសដែលជាដៃគូប្រកួតប្រជែងរបស់យើងហ្នឹងវាមានខុសគ្នាយ៉ាងណា?
លោក កាំង ម៉ូនីកា បានលើកឡើងថា៖ «បើថា មានតែយើងមួយទេដែលខ្ពស់ ហើយដៃគូប្រកួតប្រជែងរបស់យើងនៅក្នុងវិស័យដូចគ្នាហ្នឹងដូចជាវៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា ឬក៏តួកគី គេមានអត្រាពន្ធទាបជាងយើងខ្លាំង អាហ្នឹងបានយើងទទួលរងនូវផលប៉ះពាល់ខ្លាំង ប៉ុន្តែបើថា អត្រាពន្ធខ្ពស់ប្រហែលៗគ្នា អាហ្នឹងអ្នកបញ្ជាទិញ ដែលជាម្ចាស់ម៉ាក ឬអ្នកនាំចូល នឹងមិនមានជម្រើសច្រើនទេ»។
បើតាមលោក កាំង ម៉ូនីកា វាអាស្រ័យទៅលើលទ្ធភាពនៃការផ្ទេរផលិតកម្ម បើថាយើងខ្ពស់ជាងគេ ហើយវាបាត់បង់នូវភាពទាក់ទាញមួយចំនួន ថាតើគេផ្ទេរទៅប្រទេសណាបាន ហើយតម្លៃយ៉ាងម៉េច ហើយសមត្ថភាពរបស់ប្រទេសនោះ ទទួលយកបានដែរអត់ នូវអ្វីដែលជាទំហំនៃការហូរចេញរបស់យើង ដែលសុទ្ធតែជាសម្មតិកម្មនៅឡើយ។

លោក កាំង ម៉ូនីកា បានបន្ថែមថា ការបញ្ជាទិញ ការសម្រេចចិត្តដាក់ផលិតកម្មនៅក្នុងប្រទេសណាមួយវា ពឹងផ្អែកទៅលើតម្លៃ កេរ្តិ៍ឈ្មោះប្រទេស វាអាស្រ័យទៅលើកម្រិតអនុលោមភាព ដែលមានលក្ខណៈជ្រៅជាងមុន ពីមុនយើងនិយាយតែ សិទ្ធិកម្មករ សេរីភាពសហជីព ឥឡូវនេះយើងនិយាយ អនុលោមភាពបរិយាកាសសង្គម។
វាជាការបូករួមគ្នានៃកត្តាផ្សេងៗ ដើម្បីឈានទៅដល់ការសម្រេចចិត្តចុងក្រោយ ថាតើត្រូវបន្ត ឬផ្ទេរផលិតកម្មទៅប្រទេសផ្សេង។
លោក កាំង ម៉ូនីកា បញ្ជាក់ថា៖ «បច្ចុប្បន្ន យើងមានសមតិកម្មច្រើន ហើយកត្តាដែលពាក់ព័ន្ធដែលយើងអត់ទាន់ច្បាស់ហ្នឹងក៏ច្រើនដែរ យើងពិបាកឈានទៅដល់វិនិច្ឆ័យចុងក្រោយថា យើងនឹងត្រូវជាយ៉ាងណា គ្រាន់តែថា យើងត្រូវត្រៀមខ្លួនជាមុន ហើយបន្តពង្រឹងនូវអ្វីដែលយើងអាចធ្វើបាន នៅក្នុងដែនសមត្ថភាពរបស់យើង ដូចជាបរិយកាសវិនិយោគ ការពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជាទាំងមូលជាពិសេសសម្រាប់វិស័យរបស់យើង ដែលមានកត្តារួមផ្សំជាច្រើន មានទាំងថ្លៃអគ្គិសនី ថ្លៃភស្តុភារ គោលនយោបាយអគ្គិសនី ផលិតភាពកម្មករ សុទ្ធតែពាក់ព័ន្ធការប្រកួតប្រជែងរបស់ប្រទេសយើង»។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍មានប្រសាសន៍ថា ការចរចារពន្ធបដិការអាមេរិកជុំទី១ សម្រេចបានលទ្ធផលវិជ្ជមាន ទី១ យើងសម្ដែងកាយវិកាសុឆន្ទៈ ទី២ យើងបានរៀបចំខ្លួនមុនគេ ក្នុងការជជែក។
លោក ប៉ែន សុវិជាតិ បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មមានគោលនយោបាយធ្វើពិពិធកម្មទីផ្សារ និងពិពិធកម្មទំនិញ ពិពិធកម្មទីផ្សារបានន័យថា ពង្រីកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិពិធម្មទំនិញបានន័យថា ជំរុញឱ្យឧស្សាហកម្មក្នុងស្រុកផលិតទំនិញឱ្យបានសម្បូរបែបសម្រាប់ស្រូបទីផ្សារ។
លោក ប៉ែន សុជាតិ បន្ថែមថា៖ «ការចរចារ យើងមានលទ្ធភាពច្រើន ក្នុងការទទួលបានផលវិជ្ជមាន យើងមានគោលដៅច្បាស់លាស់ថាពន្ធកម្រិតណាដែលអាចទទួលយកបាន ហើយអាចសម្របសម្រួលបាន ដោយសារការធ្វើការជិតស្និទ្ធជាមួយសមាគមកាត់ដេរ ក៏ដូចជាអ្នកវិនិយោគ ហើយយើងក៏មានលទ្ធភាពក្នុងការពង្រីកវិស័យផ្សេងទៀត»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


