កីឡា
អបអរសាទរ! កម្ពុជា ដណ្តើមបានមេដាយ ១១ គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី
ក្រុមកីឡាករ កីឡាការិនីរបស់ កម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ១១ គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី៩ នៅប្រទេស ហ្ស៊កដានី។

ការប្រកួតកីឡាជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី៩ នេះ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតចំនួន ៦ នាក់ ក្នុងនោះមានកីឡាករ ៣ នាក់រួមមាន ទូច ពីរកក្កដា, មឿន លីមសុខបញ្ញា និង គង់ម៉ូណា មិថុរ៉ា។ ចំណែកកីឡាការិនីវិញមានចំនួន ៣ នាក់រួមមាន ហេង ស៊ីវហ៊ាង, គង់ម៉ូណា ជេសស៊ីកា និង ទីន សុវណ្ណបួរកែវ។
យោងតាមការប្រកាសរបស់សហព័ន្ធជឺជីតស៊ូកម្ពុជា នៅថ្ងៃ អង្គារ៍ ទី ២៧ ខែ ឧសភា នេះបានឱ្យដឹងថា តាមរយៈការប្រកួតរយៈពេល ៤ ថ្ងៃមកនេះ ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែ ឧសភា គឺ កីឡាករ កីឡាការិនី កម្ពុជា ទាំង ៦ រូបបានដណ្តើមបានមេដាយសរុបចំនួន ១១ គ្រឿង ក្នុងនោះមេដាយមាស ២ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរឹទ្ធ ៣ គ្រឿង៕



អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


