Connect with us

សេដ្ឋកិច្ច

ការចរចារពន្ធបដិការកម្ពុជា-អាមេរិក មានពន្លឺវិជ្ជមាន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន មើលឃើញពន្លឺវិជ្ជមានចំពោះការ​ចរ​ចារ​​​​ពន្ធ​កម្ពុជា-អាមេរិក នៅជុំទី២ ដែលនឹងចាប់ផ្ដើមម្ដងទៀតនៅដើមខែមិថុនា ឆ្នាំ ២០២៥ ខាង​មុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅ​ក្នុង​វេទិ​កា​សេដ្ឋកិច្ច​កម្ពុជា របស់សារព័ត៌មានកម្ពុជាថ្មីនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ថា រាជ​រដ្ឋា​ភិ​បាល​មិន​បាន​​​​ព្រងើយ​កន្តើយអំពីការប្រកាស​ដាក់ពន្ធរបស់អាមេរិកមកលើកម្ពុជានោះទេ ខណៈ​ពន្លឺនៃ​ការ​ចរ​​​​ចារមានភាពវិជ្ជមាន។

លោក ប៉ែន សុវិជាតិ ថ្លែងថា៖ «យើងត្រូវមានពន្លឺថា វាមានពន្លឺនៅខាងចុងផ្លូវ បើវាមានពន្លឺ សេចក្ដី​សង្ឃឹមវាត្រូវតែមាន មិនអាចគិតផ្លូវអវិជ្ជមានទេ»។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា មានប្រសាសន៍ថា ពន្ធបដិការរបស់អាមេរិក​បានបន្ទុច​បង្អាក់​ដល់ដំណើរការផលិតកម្មរបស់យើង ប៉ុន្តែមិនទាន់ក្លាយទៅជាមហន្តរាយ​ធំសម្រាប់​កម្ពុជានោះទេ។

លោក កាំង ម៉ូនីកា បញ្ជាក់ថា៖«ទី១ វាធ្វើឱ្យមានភាពភ័យខ្លាចបន្តិច ក្នុងចំណោមអ្នកវិនិយោគ សតិអារម្មណ៍របស់គាត់អត់ល្អ លទ្ធភាពនៃការទទួលបញ្ជាទិញថ្មី មិនទាន់បញ្ជាក់ ដោយសារ​យើងនៅរង់ចាំមើលទាំងអ្នកផលិត និងអ្នកទិញរង់ចាំអ៊ុតលទ្ធផលនៃការចរចាររបស់អាមេរិក»។

ប៉ុន្តែលោកមើលឃើញពន្លឺ នៃការចរចារទី១ លោក​សង្កេតទៅលើការផ្អាក​ការអនុវត្តពន្ធក្នុង​រយៈពេល ៩០ ថ្ងៃ ដោយបញ្ជាក់ថា ៤៩% មិនមែនជាគោលដៅចុងក្រោយនៃរដ្ឋបាលរបស់លោក ត្រាំទេ បើសិនវាជាគោលដៅចុងក្រោយនៃរដ្ឋការលោកត្រាំ បានន័យថា មិនមានការផ្អាក ៩០ ថ្ងៃនេះទេ នោះបានន័យថា អាមេរិកអាចសម្លឹងមើលអ្វីផ្សេងទៀត ហើយវាផ្ដល់​ឱកាសឱ្យ​ប្រទេសផ្សេងៗក្នុងការចរចារ។

ប្រទេសប្រកួតប្រជាដែលជាដៃគូរបស់យើង ក៏ទទួលរងអត្រាពន្ធដូចគ្នាដែរ ខណៈកម្ពុជា​មានគណៈប្រតិភូទៅអាមេរិកដើម្បីចរចាររួចហើយ និងលើកទី២ នៅដើមខែមិថុនា នឹងធ្វើដំណើរ​ទៅម្ដងទៀត ដូច្នេះយើងមានសង្ឃឹម។

លោក កាំង ម៉ូនីកា បន្ថែមថា៖«បញ្ហាអ្វីក៏ដោយនៅពេលដែលគូភាគីបានជួបគ្នា និយាយគ្នា ពន្យល់គ្នា ខ្ញុំជឿថា រឿងរ៉ាវជាច្រើន នឹងត្រូវបានដោះស្រាយ កុំឱ្យតែថា យើងអត់បាននិយាយ​គ្នាសោះហើយ គាត់ដាក់មកប៉ុណ្ណឹងហើយចប់ អាហ្នឹងគឺចប់ហើយ ក៏ប៉ុន្តែមានការផ្អាក មានការ​ជួប​ចរចារ ហើយខ្ញុំគិតថា នៅពេលចរចារយើងមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការពន្យល់ និងឆ្លើយតបនូវអ្វីដែលជាការចង់បានរបស់អាមេរិក យើងគួរមានក្ដីសង្ឃឹម មិនគួរមាន​ភាពតក់ស្លុតទេ»។

លោក ដូណាល់ ត្រាំ ប្រធានធិបតីអាមេរិក កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ បាន​ប្រកាស​ដាក់ពន្ធ​គយ​បដិការ​ទៅ​លើ​ប្រទេស​ជាង១៨០​នៅ​ទូ​ទាំង​ពិភព​លោក​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជាផងដែរ​ដែល​បាន​ដាក់ពន្ធ៤៩%។

ក្រោយពន្ធបដិការ សម្ដេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​កាន់ប្រ​ធានាធិបតី​អាមេរិកបង្ហាញ​ពី​ការ​ប្ដេជ្ញា​ក្នុងការ​នាំចូល​ផលិតផល​អាមេរិក និង​ទម្លាក់ពន្ធគយ​លើ​ទំនិញ​អាមេរិក​១៩​ប្រភេទពី​៣៥%មក​នៅ​ត្រឹម៥% និង​បង្ហាញ​ពី​បំណង​ចរចា​ជាមួយ​អាមេរិក។

នៅថ្ងៃទី​៩ ខែ​មេសា អាមេរិក​បាន​សម្រេច​ព្យួរការអនុវត្តន៍​ពន្ធ​គយ​បដិការ៩០​ថ្ងៃដើម្បី​ទុក​ពេល​ចរចា​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជាងផងដែរ។

នៅថ្ងៃទី ១៣-១៥ ខែឧសភា ឆ្នាំ ២០២៥ ​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានជួបចរចារ​ពន្ធគយ​បដិការ​ជាមួយអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយភាគីកម្ពុជា និងសហរដ្ឋអាមេរិក​បានផ្លាស់​ប្តូរយោបល់ត្រង់ទៅត្រង់មក យោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំ​នាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មបដិការ។

ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាពន្ធជុំទី២ ម្តងទៀតនៅសប្ដាហ៍ទី១ ដើមខែមិថុនា ឆ្នាំ ២០២៥  នៅរដ្ឋធានីវ៉ាស៊ីនតោន។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE) ​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹង​ឆ្នាំ​ ២០២៣​ ក្នុង​នោះ ​កម្ពុ​ជា​​នាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លាន​ដុល្លារ កើន​ឡើង ១១,៤% និង​ទំនិញ​អា​មេរិកនាំចូល​មក​​​កម្ពុជាតម្លៃ ជាង ២៦៤ លានដុល្លារ កើន ២%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ២៨ នាទីutes មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ៣១ នាទីutes មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ៤៣ នាទីutes មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម