Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម៖ ការវិនិយោគ​បរទេសកើនឡើង ទោះរងហានិភ័យជុំវិញពន្ធគយបដិការ

បានផុស

នៅ

វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១៣,៨២ ប៊ីលានដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំ​មក ដោយកើនឡើងជិត ៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ ដើមទុនដែលបានបញ្ចេញ បានកើនឡើងដល់ ៦,៧៤ ប៊ីលាន​ដុល្លារ ​ដែល​ជាកម្រិតខ្ពស់បំផុត​ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ​។ វាឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគ​ក្នុងទីផ្សារ​វៀតណាម​ ទោះបីជាប្រទេសអាស៊ីអាគ្នេយ៍ដដែលរងនូវហានិភ័យពន្ធគយបដិការខ្ពស់ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ​។

តួរលេខ​ទាំងនេះ​ បានគូសបញ្ជាក់ថា វៀតណាមកាន់តែក្លាយជាទិសដៅវិនិយោគសកលកំពូល​ ជាពិសេស​ក្នុងបរិបទនៃការផ្លាស់ប្តូរខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់សកល និងកំណើននិន្នាការផ្លាស់ប្ដូរទីតាំងផលិតកម្មជាដើម។

សមាជិកនៃក្រុមប្រឹក្សាប្រឹក្សាគោលនយោបាយ​នាយករដ្ឋមន្ត្រីវៀតណាម លោក Cấn Văn Lực បានចង្អុលបង្ហាញថា សិង្ហបុរីបច្ចុប្បន្ននាំមុខគេក្នុងចំណោមប្រទេស និងដែនដីចំនួន ៦០ ដែលវិនិយោគនៅវៀតណាម ជាមួយនឹងទឹកប្រាក់សរុបចំនួន ១,៦ ប៊ីលាន​ដុល្លារ ឬ​ស្មើនឹង ២៨,៦ ភាគរយ នៃដើមទុនដែល​បាន​ចុះបញ្ជីថ្មី។​

បន្ទាប់មកគឺចិន ​ដែលដាក់ការវិនិយោគចំនួន ១,៥២ ប៊ីលាន​ដុល្លារ (២៧,១ ភាគរយ) ​និងជប៉ុន​ ដែលរួមចំណែក ៥៧៣,២ លាន​ដុល្លារ (១០,៣ ភាគរយ)។ ​ឧស្សាហកម្មផលិត និងកែច្នៃ បាន​រួមចំណែក ៨១ ភាគរយ លើដើមទុនដែលត្រូវបានបញ្ចេញ ដែលនេះ​ស្របតាមគោលនយោបាយ​វៀតណាម ក្នុងការទាក់ទាញការវិនិយោគទៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងតម្លៃបន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ផ្ទុះឆេះ​រោងចក្រគីមីនៅចិន ស្លាប់មនុស្ស៥នាក់ បាត់ខ្លួន៦នាក់​ និងរបួស​ស្រាលច្រើននាក់​

សេដ្ឋកិច្ច១២ នាទីutes មុន

ការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ២០២២-២០២៧ មានវឌ្ឍនភាពល្អ

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ម៉ាឡេស៊ី បង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា

ព័ត៌មានជាតិ១៩ នាទីutes មុន

​​​រដ្ឋាភិបាលនឹងជ្រើសរើសដៃគូឯកជនអនុវត្ត​ គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី ៣​ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​ជំងឺអាសន្នរោគផ្ទុះឡើង​ខ្លាំង​នៅស៊ូដង់សម្លាប់មនុស្ស១៧២នាក់ក្នុងពេលត្រឹមសប្ដាហ៍

Sokha Hotels

ព័ត៌មានពេញនិយម