ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនថៃបន្តអាជីវកម្មធម្មតានៅកម្ពុជា ដោយឃើញពីផលប៉ះពាល់តិចតួចនៃភាពតានតឹង
បណ្ដាក្រុមហ៊ុនថៃបានមើលឃើញពីផលប៉ះពាល់តិចតួចលើអាជីវកម្មក្នុងប្រទេសកម្ពុជា ក្នុងបរិបទនៃភាពតានតឹងព្រំដែនរវាងប្រទេសទាំង២ ដោយមិនទាន់មានសញ្ញាធំណាមួយ ដែលបណ្ដាលឱ្យមានការផ្លាស់ប្ដូរផែនការអាជីវកម្មនោះទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ក្រោមការវិវត្តចុងក្រោយដដែល អ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនថៃ (SET) ដែលមានប្រតិបត្តិការនៅកម្ពុជា អាចប្រឈមមុខនឹងផលប៉ះពាល់ «ផ្លូវចិត្ត» ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ អាជីវកម្មភាគច្រើនបន្ត និងពង្រីកដំណើរការ ទៅតាមផែនការដើមរបស់ពួកគេ ដែលវាជាសញ្ញានៃភាពធន់រយៈពេលវែង។
អនុប្រធានប្រតិបត្តិនៃ UOB Kay Hian Securities (Thailand) លោក Kitpon Praipaisarnkit បានប្រាប់កាសែតក្នុងស្រុកថា ជម្លោះកម្ពុជា-ថៃបច្ចុប្បន្នមិនមែនជារឿងថ្មីទេ ហើយបានផ្ទុះឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ។ វាកម្រប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម ឬការវិនិយោគរយៈពេលវែងណាស់។ យ៉ាងណាមិញ ម្តងម្កាល មនោសញ្ចេតនាជាតិនិយមអាចនាំឱ្យមានការធ្វើពហិការបណ្តោះអាសន្នលើផលិតផលថៃ ប៉ុន្តែវាមានរយៈពេលខ្លីប៉ុណ្ណោះ។
លោកបញ្ជាក់ថា ឥទ្ធិពលណាមួយមកលើក្រុមហ៊ុនថៃដែលវិនិយោគនៅកម្ពុជា គឺជាលក្ខណៈផ្លូវចិត្ត។ ប្រាក់ចំណូលពីការលក់ និងសេវាកម្មអាចធ្លាក់ចុះក្នុងរយៈពេលខ្លី ប៉ុន្តែមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ណាមួយ អំពីមូលដ្ឋានគ្រឹះអាជីវកម្មនោះទេ។

អនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Krungsri Securities លោក Kornpat Worachet បានបន្ថែមថា ខណៈបញ្ហាថៃ-កម្ពុជា អាចដាក់សម្ពាធលើទំនុកចិត្តវិនិយោគិនលើផ្សារភាគហ៊ុនរបស់អាជីវកម្មពាក់ព័ន្ធនឹងកម្ពុជា គេមើលឃើញពីការរំខានដល់ប្រតិបត្តិការអាជីវកម្មជាក់ស្តែងនោះទេ។ ទោះបីនេះក្ដី ការវិវត្តនៃភូមិសាស្ត្រនយោបាយ គួរតែត្រូវបានតាមដានយ៉ាងដិតដល់។
លោកបាននិយាយថា វាពិបាកក្នុងការវាស់វែងផលប៉ះពាល់ទាំងស្រុងឥឡូវនេះ ព្រោះឥទ្ធិពលសេដ្ឋកិច្ចពិតប្រាកដមិនទាន់លេចចេញជារូបរាងនៅឡើយទេ ប៉ុន្តែវិនិយោគិនគួរតែឃ្លាំមើលកំណើនភាពតានតឹងផ្នែកនយោបាយ ឬការផ្លាស់ប្តូរគោលនយោបាយណាមួយរបស់កម្ពុជា ដែលអាចប៉ះពាល់ដល់អាជីវកម្ម។
គួរបញ្ជាក់ថា ថៃមានអាជីវកម្មជាច្រើនវិស័យក្នុងប្រទេសកម្ពុជា រួមទាំងភេសជ្ជៈ សុខាភិបាល ថាមពល ការលក់រាយ គ្រឿងសំណង់ ប្រព័ន្ធផ្សព្វផ្សាយ និងផលិតផលកសិកម្មជាដើម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ