ព័ត៌មានជាតិ
កម្ពុជាគាំទ្រចំពោះការដាក់ចេញនូវផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៦-២០៣០
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា លោកស្រី ចម និម្មល បានថ្លែងថា កម្ពុជាប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវការកម្មវិធីផ្សព្វផ្សាយនិងបញ្រ្ជាបការយល់ដឹងអំពីផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៦-២០៣០ នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដើម្បីអភិវឌ្ឍតំបន់នេះប្រកបដោយចីរភាព និងរីកចម្រើនជាសហគមន៍រួមតែមួយ។

តាមរយៈការថ្លែងសារគាំទ្រកាលពីថ្ងៃទី១៤ ខែមិថុនា លោកស្រី ចម និម្មល បានលើកឡើងថា ផែនការយុទ្ធសាស្រ្តនេះគឺជាផែនទីចង្អុលផ្លូវដ៏រឹងមាំ និងច្បាស់លាស់ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកស្រីថា ៖«ខ្ញុំមានកិត្តិយសដែលបានចែករំលែកការគាំទ្រយ៉ាងពេញទំហឹង និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ចំពោះផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៦-២០៣០។ ផែនការយុទ្ធសាស្រ្តនេះ គឺជាផែនទីចង្អុលផ្លូវដ៏ច្បាស់លាស់ និងពេលវេលាដ៏សមស្របសម្រាប់អនាគមរបស់អាស៊ានក្នុងការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ច តាមរយៈនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងតំបន់ដែលមានការតភ្ជាប់ និងប្រកបដោយបរិយាបន្ន»។
លោកស្រីរដ្ឋមន្រ្តីរូបនេះក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាប្តេជ្ញាអនុវត្តគោលដៅយុទ្ធសាស្រ្តទាំងនេះ ជាពិសេសក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មបៃតង គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមរបស់យើង និងការវិនិយោគលើសេដ្ឋកិច្ចឌីជីថល។ កម្ពុជានឹងបន្តជំរុញការតភ្ជាប់ ចីរភាព និងនវានុវត្តន៍ទាំងថ្នាក់ជាតិ និងក្នុងនាមជាសមាជិកអស៊ានដ៏សកម្មមួយ។

«តាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏រឹងមាំ កម្ពុជាជឿជាក់យ៉ាងមុតមាំថា អាស៊ានមិនត្រឹមតែអាចទប់ទល់នឹងផលប៉ះពាល់ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងរីកចម្រើនជាសហគមន៍រួមគ្នាផងដែរ។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ និងធានាផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនរបស់យើង»។ នេះបើយោងតាមលោកស្រីរដ្ឋមន្រ្តី ចម និម្មល។

គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ២៥,២៩ ពាន់លានដុល្លារ កើនឡើង ១៨,៥% ធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២៤។ សម្រាប់ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ១១,៨០ ពាន់លានដុល្លារ កើនឡើង ១៧,២% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៣,៤៨ ពាន់លានដុល្លារ កើនឡើង ១៩,៧%។។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥។
ក្នុងនោះសម្រាប់ការដោះដូរទំនិញរបស់កម្ពុជាជាមួយបណ្តាសមាជិកអាស៊ានសម្រេចបានទឹកប្រាក់ជាង ៥,៩ ពាន់លានដុល្លារក្នុងរយៈពេល៥ខែកន្លងមកនេះ កើនឡើងជិត៥% ធៀបនឹង៥,៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំមុន៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


